adverise with khmeread 1

​អ្នកចាំទី Stegen ត្រៀមខ្លួន​ចរចា​ជាមួយ Barcelona អំពី​អនាគត​របស់ខ្លួន​ខណៈ Liverpool កំពុង​ចែចូវ​

​    ​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ២៣ ឆ្នាំ គឺ​កីឡាករ Marc-Andre ter Stegen ទទួលស្គាល់ថា គាត់​ត្រូវតែ​ពិចារណា​អនាគត​របស់គាត់​ប្រសិនបើ​គាត់​នៅតែ​មិនសូវ​បាន​លេង​នៅ​ក្លឹប Barcelona​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ sport1.de ថា "​ខ្ញុំ​មិនបាន​ពិចារណា​ខ្លួន​ខ្ញុំ​នៅ​ក្លឹប​ដទៃ​នោះទេ ព្រោះ​ស្ថានភាព​មិនបាន​បង្ខំ​ខ្ញុំ​នោះទេ​។ បាល់ទាត់​គឺជា​ការងារ​របស់ខ្ញុំ អ្វីដែល​សំខាន់​គឺ​បច្ចុប្បន្នភាព - នោះ​គឺ​ការប្រកួត​បន្ទាប់​។ ខ្ញុំ​នឹងមិន​ខ្ចះ​ខ្ចាយ​ពេលវេលា​របស់ខ្ញុំ​ដើម្បី​ពិចារណា​ថា​តើ​គួរ​ធ្វើ​អ្វី​បន្ទាប់​នោះទេ​"​។​

​    ​ប៉ុន្តែ​គាត់​បាន​សង្កត់ធ្ងន់ថា "Barca គឺជា​ក្រុម​ដ៏​អស្ចារ្យ​មួយ ហើយ​អ្វីៗ​គឺអាច​ផ្លាស់ប្តូរ​ពី​ឥឡូវ​និង​រដូវក្តៅ​ខាងមុខ​។ ប្រសិនបើ​ស្ថានភាព​នៅតែ​ដដែល អ៊ីចឹង យើង​ប្រាកដជា​ត្រូវតែ​ចរចា​ហើយ​។ គ្មានអ្វី​អាច​បញ្ឈប់​រឿងនេះ​បានទេ​"​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា មាន​ពាក្យ​ចចាមអារ៉ាម​ច្រើន​និយាយថា អតីត​អ្នកចាំទី​របស់​ក្រុម Borussia Monchengladbach រូបនេះ អាច​នឹង​ផ្ទេរ​ទៅកាន់​ក្លឹប Liverpool នៅ​រដូវ​កាល​ក្រោយ ខណៈ​គាត់​មិន​ចង់​អត្ថាធិប្បាយ​អំពី​រឿង​ទាំងនេះ​ទេ ប៉ុន្តែ​គាត់​យល់ស្រប​ថា អនាគត​របស់គាត់​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​មិន​ប្រាកដប្រជា​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់