ឃាត់បុរសម្នាក់ជាកម្មកររោងចក្រជាមួយថ្នាំញៀន១៣កញ្ចប់

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មកររោងចក្រត្រូវបានប៉ូលិសបង្ក្រាបបានជាក់ស្ដែងករណីជូញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង០៩ត្រង់ចំណុចក្នុងរោងចក្រ YW ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ កែម វុទ្ឋី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិបាគូ សង្កាត់- ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន១៣កញ្ចប់ថង់តូច, ម៉ូតូចំនួន១គ្រឿង និងទូរស័ព្ទចំនួន០១គ្រឿង។

ប៉ូលិសបន្តថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដង្កោ បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្នុងរោងចក្រ YW ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម  ខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កែម វុទ្ឋី ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន១៣ កញ្ចប់ថង់តូច នៅក្នុងហោប៉ៅខោមុខខាងស្តាំរបស់ជនសង្ស័យ។

ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់៕


 

adverise with khmeread