កម្លាំងកងរាជអាវុធហត្ថឃាត់បុរសម្នាក់ជាមួយថ្នាំញៀន១៣៨កញ្ចប់

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញបានបង្ក្រាបករណីរក្សាទុក ជួយដូរ ឬចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។ នេះបើយោងតាមរបាយការណ៍ ចាប់ពីម៉ោង៤រសៀលថ្ងៃទី៣១ ខែមីនា ដល់ម៉ោង៤រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។

មន្ត្រីអាវុធហត្ថនិយាយថា ដំបូងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនម្នាក់ម្សៅក្រាមសថ្លាចំនួន ១៣៨ កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ប្រាក់ ៧៥.៤០០ រៀល និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។ សមត្ថកិច្ចមិនទាន់បង្ហាញពីអត្តសញ្ញាណជនសង្ស័យនៅឡើយ។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញបាន និងកំពុងបន្តនីតិវិធី៕

adverise with khmeread