អតីតកីឡាកររបស់ក្លឹប Arsenal ៖ កីឡាករ Ashley Cole រងការវាយប្រហារដោយក្រុមចោរ

        អតីត​កីឡាករ​របស់ក្លឹប Arsenal និង​ក្លឹប Chelsea កីឡាករ Ashley Cole បាន​រងការវាយប្រហារ​ដោយ​ក្រុម​ចោរប្លន់​នៅគេហដ្ឋានរបស់​ខ្លួន។កីឡាករ​វ័យ​៣៩​ឆ្នាំ​រូបនេះ​ត្រូវ​បាន​គេគាស់ផ្ទះ​យក​គ្រឿង​អលង្កការ​មានតម្លៃ។ ក្រុម​ជនល្មើសទាំងនេះប្រើ​ឈុត​ប៉ារ៉ា​ហើយបាន​ទម្លាយ​ទ្វារក្រោយ​ចូល​ផ្ទះតែ​ម្តង។

        ប្រភព​មួយទៀត​បាន​អះអាងថា “វាគឺជា​បទពិសោធ​ដ៏ភ្ញាក់ផ្អើល​។ ចោរប្លន់​ហាក់ដូចជា​មាន​ជំនាញ​ខ្លាំង​ណាស់ ហើយដឹងច្បាស់​ពីអ្វីដែល​ពួកគេ​កំពុង​ធ្វើ​។ ពួកគេ​ផ្តោត​គោលដៅ​លើ Ashley និង​រៀបចំគម្រោងទុកជាមុន”។

        ប្រភព​ខ្លះ​អះអាងថា Ashley រងការ​គំរាម​និង​ត្រូវ​បាន​ចងភ្ជាប់ទៅនឹង​កៅអី​ អំឡុង​ការ​ឆ្មក់​ចូលនោះ ប៉ុន្តែ​មិនមាន​ការ​បញ្ជាក់ជាផ្លូវ​ការ​នោះទេ។ អតីត​ខ្សែការ​ពារ​ស្លាបឆ្វេងរូបនេះ​មិនមានរបួស​ទេ បន្ទាប់ពីឧប្បត្តិហេតុ​នេះ ប៉ុន្តែ​មាន​ភាព​តក់ស្លត់យ៉ាងខ្លាំង។

        ឧប្បត្តិហេតុ​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៩និង​៤៥នាទី​កាលពីថ្ងៃទី​២១​ខែ​មករា​។ ប៉ូលិស​កំពុង​ស្វែង​រក​ក្រុម​ជនល្មើស​ទាំងនេះ។

        អ្នក​ជិតខាងជាច្រើន​បានអះអាងថា ពួកគេ​ត្រូវ​បាន​ប៉ូលិស​ចោទសួរ​ទាក់ទិន​នឹងអំពើ​ប្លន់​នេះ។ ពលរដ្ឋម្នាក់​និយាយថា “​ប៉ូលិស​ហាក់ដូចជា​យក​ចិត្តទុក​ដាក់​ខ្លាំង​មែនទែន៕

adverise with khmeread