Real Madrid ផោ្តតគោលដៅផ្ទេរលើ Sadio Mane របស់ក្លឹប Liverpool

        លោក Jamie Redknappបាន​ហៅ​​កីឡាករSadio Mane ខ្សែប្រយុទ្ធរបស់ក្រុម Liverpool និង​ជាគោលដៅ​របស់​ក្លឹប Real Madrid ថា “ម៉ាស៊ីន” បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើ​បាន​ល្អ​ជាមួយ​ក្លឹបហង្សក្រហម។

        ខ្សែប្រយុទ្ធរូបនេះ​ធ្វើ​បាន​ល្អក្នុង​រយៈ​ពេល​១៨​ខែ​មក​នេះ។ ទម្រង់លេង​ដ៏ល្អកាលពីរដូវកាលមុន​បាន​ធ្វើ​ឲ្យ​កីឡាករ​រូបនេះជាប់នៅលេខរៀងទី​៤ សម្រាប់ពាន​ Ballon D`Or បន្ទាប់ពីក្រុម​ហង្ស​ក្រហម​លើក​ពាន Champions League ។

        ដោយសារគុណភាព​នេះ​ Mane បានទាក់ទាញ​ចំណាប់អារម្មណ៍​មន្ត្រីជា​ច្រើននៅ​ពហុកីឡាដ្ឋាន Bernabeuដែល​ពិចារណា​លទ្ធភាព​ផ្ទេរនៅរដូវក្តៅ។

        ប៉ុន្តែ​ លោក Redknapp មិនភ្ញាក់ផ្អើល​ទេដែលថា Mane ទទួល​បានការ​កោត​សរសើរ​ច្រើន​នោះ។ លោកបាន​និយាយថា “នៅពេល​ពួកគេផ្ទេរ Mane ពីក្លឹប Southampton មកមាន​​មនុស្ស​មួយចំនួន​តូច​ភ្ញាក់ផ្អើល ប៉ុន្តែគាត់ពិតជា​មានគុណភាព​។

        លោកបន្តថា “Mane រឹងមាំ​និង​មាន​ភាព​ឆ្លាតវ័យ​ ហើយអាចទាត់បញ្ចូល​ទី​បាន​ល្អ​។ គាត់គឺជា​កីឡាករ​អស្ចារ្យ​ម្នាក់​ ហើយ​លេងបាល់ពីស្លាបបាន​ល្អ”៕

adverise with khmeread