កម្លាំង​អាវុធហត្ថបញ្ជូនចោរលួច ម៉ូតូម្នាក់ ទៅតុលាការ

ភ្នំពេញ​ ៖​ កម្លាំងកង​អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួច ម៉ូតូម្នាក់ ទៅតុលាការនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចម៉ូតូ។ 

មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យឈ្មោះ សំរឹទ្ធ រដ្ឋា ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1HZ-3187 នៅចំណុចក្រុមហ៊ុនK4 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០។

ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច ម៉ូតូ០១គ្រឿង ខាងលើពិតប្រាកដមែន តែដោយសារម៉ូតូនោះពុំមានសោរូបគេបានបណ្តើរម៉ូតូនោះទៅធ្វើសោនៅផ្សារដេប៉ូ ក៏ត្រូវបានម្ចាស់ម៉ូតូឃើញ ប្តឹងសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្តង៕

adverise with khmeread