បុរសថៃម្នាក់សុខៗដួលស្លាប់នៅលើរថភ្លើង ត្រូវគេយកទៅពិនិត្យឃើញមានជំងឺកូវីដ១៩ ឥឡូវអ្នកដែលនៅទូររថភ្លើងជាមួយគាត់ត្រូវដាក់ខ្លួនឯងដាច់ពីគេ១៤ថ្ងៃ

សាកសពអ្នកដំណើរវ័យ ៥៧ឆ្នាំមួយរូប ដែលបានដួលហើយស្លាប់នៅលើរថភ្លើងល្បឿនលឿនមួយនៅក្នុងស្រុក Thap Sakae កាលពីយប់ថ្ងៃចន្ទទី៣០មីនា ត្រូវបានគេធ្វើតេស្តវិជ្ជមានកូវីដ១៩។ នេះបើយោងតាមមន្រ្តីជំនាញថៃបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញ។

លោក Voravuth Mala ប្រធានផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) បាននិយាយនៅលើទំព័រហ្វេសប៊ុក SRT PR ថា ការធ្វើតេស្តវិជ្ជមាន ត្រូវបានបញ្ជាក់ដោយការិយាល័យសុខាភិបាលសាធារណៈខេត្តសុងក្លា។

ស្ថានីយផ្លូវដែករដ្ឋ SRT មិនបានប្រាប់ឈ្មោះអ្នកដំណើររូបនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា គាត់មានឈ្មោះ Anant Sahor អាយុ ៥៧ ឆ្នាំមកពីខេត្តណារ៉ាធីវ៉ាត់។

ប្រធានផ្លូវដែករដ្ឋ SRT បាននិយាយថា អ្នកដំណើររូបនេះបានទិញសំបុត្រសម្រាប់ទូរថភ្លើងមានម៉ាស៊ីនត្រជាកថ្នាក់ទីពីរនៅលើខ្សែរថភ្លើង Thaksin Special Express Train លេខ៣៧ ដំណើរការរវាងទីក្រុងបាងកក និងទីក្រុងហាតយ៉ៃ កាលពីថ្ងៃទី៣០ ខែមីនា។ 

បុរសរូបនេះបានបង្ហាញអាការៈក្អក និងក្អួតអំឡុងការធ្វើដំណើររបស់គាត់។ អាការៈរបស់គាត់ហាក់មានភាពល្អប្រសើរនៅពេលរថភ្លើងទៅដល់ស្ថានីយ Hua Hin ហើយក្រុមមន្រ្តីមួយក្រុមមកពីក្រុង Hua Hin បានពិនិត្យមើលកម្តៅរបស់គាត់ ដែលមានកម្រិតត្រឹម ៣៦អង្សាប៉ុណ្ណោះ។ ក្រុមមន្រ្តីបានផ្តល់ដំបូន្មានឱ្យគាត់សម្រាកនៅស្ថានីយ៍ Hua Hin ប៉ុន្តែគាត់បានទទូចចង់បន្តដំណើរទៀត។

នៅអំឡុងម៉ោង ១០និង១៥នាទីយប់ បុគ្គលិករថភ្លើងបានប្រទះឃើញគាត់ដួលនៅមុខបន្ទប់ទឹក​។ ពេលដែលរថភ្លើងទៅដល់ស្ថានីយ Thap Sakae ក្រុមសង្គ្រោះក្នុងតំបន់បាននាំបុរសរូបនេះទៅកាន់មន្ទីរពេទ្យ Thap Sakae កន្លែងដែលគាត់ត្រូវបានប្រកាសស្លាប់ភ្លាមៗបន្ទាប់ពីទៅដល់ទីនោះ។ គាត់ក៏មានជំងឺទឹកនោមផ្អែមប្រចាំកាយផងដែរ ប៉ុន្តែទឹកកំហាករបស់គាត់ត្រូវបានគេបញ្ជូនទៅធ្វើតេស្តរកមើលកូវីដ១៩ ដែលលទ្ធផលត្រឡប់មកវិញឃើញថាវិជ្ជមាន។

ស្ថានីយផ្លូវដែករដ្ឋ SRT បានបញ្ជូនបញ្ជីឈ្មោះអ្នកដំណើរចំនួន ១៥នាក់ ដែលជិះក្នុងទូររថភ្លើងដូចគ្នានឹងអ្នកដំណើរដែលបានស្លាប់ ទៅការិយាល័យសុខាភិបាលសាធារណៈខេត្តសុងក្លា និងបានដាក់មនុស្សចំនួន ១១ នាក់ឱ្យនៅដាច់ដោយឡែក រួមទាំងបុគ្គលិករថភ្លើង ២នាក់នៅឯស្ថានីយរថភ្លើង Bang Sue សន្តិសុខមួយរូប បុគ្គលិក ៧នាក់នៅលើខ្សែរថភ្លើង Special Expressway កើតហេតុ និងមន្រ្តីប៉ូលិសផ្លូវដែកមួយរូប។ នេះបើយោងតាមសម្តីរបស់លោក Voravuth។

លោកវេជ្ជបណ្ឌិត Suriya Khuharat ប្រធានការិយាល័យសុខភាពសាធារណៈខេត្ត Prachuap Khiri Khan បាននិយាយកាលពីថ្ងៃពុធថា អ្នកដំណើររូបនេះទើបតែត្រឡប់មកពីប្រទេសប៉ាគីស្ថានទៅកាន់អាកាសយានដ្ឋាន Suvarnabhumi។ គាត់បានធ្វើការពិនិត្យនៅអាកាសយានដ្ឋាន ប៉ុន្តែមិនត្រូវបានគេរកឃើញថាមានគ្រុនក្តៅទេ៕ ប្រភព៖ Bangkokpost

adverise with khmeread