adverise with khmeread 964dbfc4 9d02 437d 883b bb7fe905d7bd

ចេញពី​ស៊ីការ​ស្រវឹង​បើករថយន្ត​ឡិចស៊ីស​ RX300​ បុក​របាំង​ថ្ម​បាក់​អស់​៤​កង់​

      ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​ឡិច​ស៊ីស ​RX300 ក្នុង​ល្បឿន​លឿន ហើយ​បាន​រេ​ចង្កូត​បុក​រះ​របាំង​ថ្ម​បណ្តាល​ឲ្បា​ក់​អស់​៤​កង់ ចំណែក​រថយន្ត​បង្ក​បែក​កង់​មុខ​ទៅ​លែងរួច​។​

     ​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៥០​នាទី​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ស្ថានទូត​វៀតណាម តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

      ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ីស ​RX300 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2J 3176 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា និង​រួម​ដំណើរ​ដោយ​ក្រុមគ្រួសារ​ជាច្រើន​នាក់​ចេញពី​ពិធីមង្គលការ​បងប្អូន ដោយ​បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស​ពី​ជើង​ទៅ​ត្បូង។​

      ពេលមកដល់​កន្លែងកើតហេតុ​បាន​រេ​ចង្កូត​បុក​រះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​៤​កង់ ហើយ​រថយន្ត​បាន​បែក​កង់​មុខ​ទៅ​លែងរួច សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។​

      ប្រភព​បន្តថា បន្ទាប់ពី​បង្កហេតុ​អ្នកបើករថយន្ត​បាន​គេចខ្លួនបាត់ ហើយ​គេ​សង្កេតឃើញ​នៅក្នុង​រថយន្ត​សុទ្ធសឹងតែ​ស្រា​បៀរ​នៅ​ពាសពេញ និង​ផ្ទះ​ពោង​ការពារ​សុវត្ថិភាព​។​

      ក្រោត​មក​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់