រឿងមិនគួរកើត, មានទំនាស់ជាមួយប្រពន្ធកូន រួចបោកទូរស័ព្ទបែកខ្ទេចត្រូវប៉ូលិសឃាត់ខ្លួន

កណ្ដាល ៖ បុរសជាប្ដីម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ សិត្បូឃាត់ខ្លួន បន្ទាប់ពីមានទំនាស់ជាមួយប្រពន្ធកូន ហើយបោកទូរស័ព្ទចោលបែកខ្ទេច កើតឡើង ត្រង់ចំណុចផ្ទះជនរងគ្រោះភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ម៉ោង០៨ និង៣០នាទី។

ប៉ូលិសនិយាយថា ជនល្មើសជាប្ដីឈ្មោះ ចាន់ គីមជឿន ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរកម្មករ។ 
ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ សៀង សុភាព ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ។ សម្ភារៈខូចខាតមាន ទូរស័ព្ទ៣គ្រឿង (oppo២គ្រឿងនិងN ចុចពិល១គ្រឿង)។

ប៉ូលិសបន្តថា ដំបូងជនសង្ស័យបានផឹកស្រាស្រវឹង ហើយពេលមកដល់ផ្ទះវិញរករឿងឈ្លោះប្រកែកជាមួយប្រពន្ធកូន ។បន្ទាប់មកបានយកទូរស័ព្ទរបស់កូនបោកចោលបណ្តាលឱ្យបែកខូចអស់ ក៏ត្រូវប៉ូលិសប៉ុស្តិ៍សិត្បូចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានក្រុងតាខ្មៅចាត់ការតាមច្បាប់តែម្តង៕

adverise with khmeread