កូវីដ១៩ ៖ នៅអាមេរិកមានអ្នកស្លាប់ជាង ១០០០ នាក់ក្នុងមួយថ្ងៃ

ចំនួនមនុស្សស្លាប់នៅសហរដ្ឋអាមេរិកដោយសារវីរុសកូរ៉ូណាបានកើនឡើងយ៉ាងខ្លាំងរហូតដល់ ១០៤៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនជនជាតិអាមេរិកស្លាប់សរុបលើសពី ៥.០០០ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ (ថ្ងៃពុធនៅអាមេរិក)។

ចំនួនអ្នកស្លាប់ថ្មីនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៥.១៣៩ នាក់នៅយប់ថ្ងៃពុធ និងការឆ្លងថ្មីបានកើនឡើងដល់ ២១៦.៥៥៣ នាក់។

ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកពេលនេះ គឺច្រើនជាងចំនួនអ្នកស្លាប់ដែលបានរាយការណ៍ជាផ្លូវការនៅក្នុងប្រទេសចិន៣.៣០៩នាក់ កន្លែងដែលផ្ទុះមេរោគដំបូងគេតាំងពីខែធ្នូ។

ខណៈពេលដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលីមាន ១៣.១៥៥ នាក់ និងអេស្ប៉ាញ ៩.៣៨៧ នាក់ នៅតែខ្ពស់ជាង សហរដ្ឋអាមេរិកមានករណីឆ្លងច្រើនជាងគេធៀបនឹងបណ្តាប្រទេសនៅអឺរ៉ុបដូចជា អ៊ីតាលី (១១០.៥៧៤ករណី) និងអេស្ប៉ាញ (១០៤.១១៨ករណី)៕


 

adverise with khmeread