វេជ្ជបណ្ឌិតទូទាំងពិភពលោកព្រមានថា វីរុសកូរ៉ូណាអាចបង្កការខូចខាតដល់ខួរក្បាលចំពោះអ្នកជំងឺមួយចំនួន

វេជ្ជបណ្ឌិតជុំវិញសកលលោកព្រមានថា អ្នកជំងឺកូរ៉ូណាមួយចំនួនអាចនឹងខូចខួរក្បាល ដោយសារតែមេរោគដ៏វិនាសកម្មនេះ។

អ្នកជំងឺនៅរដ្ឋផ្លរីដាម្នាក់វ័យ ៧០ ឆ្នាំ បានបាត់បង់សមត្ថភាពនិយាយយ៉ាងហោចណាស់មួយរយៈ។ នេះបើយោងតាមកាសែត New York Times សរសេរកាលពីថ្ងៃព្រហស្បតិ៍។

ការស្កែនមើលខួរក្បាលស្ដ្រីម្នាក់វ័យ ៥០ ឆ្នាំ ត្រូវបានធ្វើឡើងក្នុងទីក្រុង Detroit លាតត្រដាងថា កោសិកាខួរក្បាលរបស់គាត់បានស្លាប់ ដោយសារតែជំងឺកូវីដ៩។

ហើយការវាយប្រហារលើប្រព័ន្ធសរសៃប្រសាទបែបនេះក៏កើតឡើងនៅអ៊ីតាលី និងចិនផងដែរ។

ខណៈដែលផលវិបាកលើប្រព័ន្ធសរសៃប្រសាទហាក់ប៉ះពាល់ដល់ចំនួនមនុស្សតូចក្នុងចំណោមអ្នកជំងឺកូរ៉ូណាជាង ៧០០.០០០ នាក់នៅជុំវិញពិភពលោក របាយការណ៍នេះបានបង្ហាញពីរូបភាពគួរឱ្យព្រួយបារម្ភនៃលទ្ធភាពរបស់វាសម្រាប់ផលប៉ះពាល់រយៈពេលយូរអង្វែង៕ ប្រភព៖ Daily Mail

adverise with khmeread