adverise with khmeread 02af2d9f e763 441c a997 eb0bda613a13

វាយតប់​គ្នា​នៅក្នុង​ក្លឹប​អា​រី​ណា សមត្ថកិច្ច​ផ្ទុះអាវុធ​២​គ្រាប់​ការពារ​ខ្លួន​ឃាត់​បាន​ម្នាក់​

     ភ្នំពេញ ៖ យុវជន​ទំនើង​ម្នាក់​ក្នុងចំណោម​បក្សពួក​ជាច្រើន​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ធ្វើការ​ឃាត់ខ្លួន ដោយសារតែ​គេ​ផឹកស៊ី​ស្រវឹង​បង្កជម្លោះ​វាយតប់​គ្នា​នៅក្នុង​ក្លឹប​អា​រី​ណា ហើយ​មិន​អស់ចិត្ត​ក៏​នាំ​គ្នីគ្នា​មក​ចាំ​វាយ​គូបដិបក្ខ​ហើយ​នៅពេល​សមត្ថកិច្ច​ទៅ​ណែនាំ​ទាញ​ដំបង​និង​ខ្សែ​ក្រ​វ៉ាត​ដេញ​វាយ​របួស ២​នាក់ សមត្ថកិច្ច​ក៏​សម្រេចចិត្ត​បាញ់​ឡើង លើ​មេឃ​២​គ្រាប់​ដើម្បី​ការពារ​ខ្លួន។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៤ កែង​នឹង​ផ្លូវ​លេខ​១០៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។​

     សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​ជន​ទំនើង​ខាងលើនេះ និង​មិត្ត​ភក្ត្រ​បាននាំគ្នា​ចូល​ផឹកស៊ី​នៅក្នុង​ក្លឹប​កំសាន្ត​អា​រី​ណា ហើយ​ក៏បាន​បង្កជម្លោះ​វាយតប់​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត ហើយ​សន្តិសុខ​ក្លឹប​ក៏បាន​ឃាត់ និង​ឱ្យ​ចេញមកក្រៅ រួច​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យមក​ជួយ​អន្តរាគមន៍។​

      សមត្ថកិច្ច​បន្តថា បន្ទាប់ពី​ធ្វើការ​សម្របសម្រួល​ភាគី​ម្ខាង​ទៀត​បាន​ចូលទៅក្នុង​ក្លឹប​វិញ ចំណែក​ភាគី​ជន​ទំនើង​មិន​អស់ចិត្ត ក៏បាន​ហៅ​បក្សពួក​ជាច្រើន​នាក់​ទៀត​មក​បន្ថែម​ចាំ​វាយ​ពេលចេញ​មកវិញ។​

      ឃើញ​ដូច្នេះ​កម្លាំង​សមត្ថកិច្ច​៤​នាក់​បាន​ទៅធ្វើ​ការណែនាំ ប៉ុន្តែ​ពួកគេ​សុទ្ធតែ​ស្រវឹងស្រា​ជោគជាំ បាន​ស្រែក​គំហក​មកលើ​សមត្ថកិច្ច​និង​ទាញ​ដំបង​និង​ខ្សែក្រវាត់​ដេញ​វាយ​បណ្តាលឱ្យ​របួស ២​នាក់ ដោយ​ម្នាក់​ត្រូវ​ជើង និង​ម្នាក់ទៀត​បែក​មាត់ សមត្ថកិច្ច​ក៏​សម្រេចចិត្ត​បាញ់​ឡើងលើ​មេឃ​២​គ្រាប់​ដើម្បី​ការពារ​ខ្លួន។​

      ពេល​បាញ់​ការពារ​ខ្លួន​ហើយ​នោះ ពួកគេ​បែរជា​មិន​ខ្លាច​ហើយ​ដេញ​វាយ​សមត្ថកិច្ច​ដើម្បី​ដណ្តើម​កាំភ្លើង ប៉ុន្តែ​ត្រូវបាន​សន្តិសុខ​តាម​ក្បែរ​នោះ និង​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ ទើប​ពួកគេ​រត់​ចែក​ជើង​គ្នា​។  ភ្លាមនោះ​សមត្ថកិច្ច​ដេញតាម​ហើយ​ជន​ទំនើង​ខាងលើ​ថែមទាំង​ធាក់​ម៉ូតូ​សមត្ថកិច្ច រួច​ក៏​ធ្លាក់​ជ​ង្ហុ​​ក​ខ្លួនឯង​ដួល និង​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដ​ញ​ចាប់បាន និង​ទប់​កំហឹង​មិនបាន​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង របួស​បែក​មុខ​បែក​មាត់។​

      ក្រោយមក​សមត្ថកិច្ច​បា​ន​នាំខ្លួន​ជន​ទំនើប​រូបនោះ ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើមថ្កូវ​ដើម្បី​សួរនាំ​បន្ត ហើយ​សមត្ថកិច្ច​ដែល​រងរបួស​ទាំង​២​នាក់ គឺ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់  កុំឱ្យ​ពួក​យុវជន ឬ​ក្មេង​ទំនើង​វាយ​មកលើ​សមត្ថកិច្ច​ក្នុងពេល​បំពេញការងារ និង​ឯកសណ្ឋាន ព្រោះថា​មួយរយៈ​នេះ​តែងតែមាន​ការប្រើ​អំពើហិង្សា​មកលើ​សមត្ថកិច្ច​ជា​ញឹកញាប់ ដោយសារតែ​ផឹកស៊ី​ស្រវឹង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់