អ្នកជំនាញសេដ្ឋកិច្ចអាមេរិកប្រាប់ឱ្យទុករឿងនយោបាយមួយឡែកសិន ហើយពឹងចិនជួយផ្គត់ផ្គង់ផលិតផលពេទ្យមកអាមេរិកដើម្បីប្រយុទ្ធនឹងកូវីដ១៩

ពួកអ្នកនយោបាយអាមេរិកបានបញ្ចេញកំហឹងយ៉ាងខ្លាំងចំពោះការដោះស្រាយរបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះវិបត្តិជំងឺកូរ៉ូណា ប៉ុន្តែពួកគេប្រឈមនឹងការពិតដ៏អាម៉ាស់ គឺ សហរដ្ឋអាមេរិកត្រូវពឹងលើការផ្គត់ផ្គង់ពីចិន។

មុនពេលមានវិបត្តិ ចិនបានផលិតម៉ាស់ជិតពាក់កណ្តាលដែលនាំចូលទៅសហរដ្ឋអាមេរិក ដែលក្នុងពេលធម្មតាលក់ថោកជាងមួយដុល្លារប៉ុន្តែបានបាត់អស់ពីធ្នើរចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងឱ្យពលរដ្ឋអាមេរិកពាក់វានៅពេលចេញទៅខាងក្រៅ។

ខណៈដែលចិនហាក់គ្រប់គ្រងបានជំងឺកូវីដ១៩បានទាំងស្រុង ឥឡូវនេះម៉ាស់បានក្លាយជាឧបករណ៍ការពារសំខាន់បំផុត ដែលមនុស្សតាមស្វែងរកវាគ្រប់គ្នានៅទូទាំងពិភពលោក។

លោក Chad Bown សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន Peterson Institute for International Economics បាននិយាយថា "ចិនគឺជាប្រភពដ៏ធំនៃការផ្គត់ផ្គង់ផលិតផលទាំងនេះនៅគ្រាដែលមានតម្រូវការខ្ពស់មិនគួរឱ្យជឿ ទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅទូទាំងពិភពលោក"។

លោក Bown និយាយថា "ដូច្នេះប្រសិនបើអ្នកមិនបើកទូលាយចំពោះចិន ហើយព្យាយាមទិញរបស់ទាំងនេះពីចិនឥឡូវនេះ អ្នកពិតជាគ្មានសង្ឃឹមឡើយ" ។

ក្រុមហ៊ុនផលិតនៅអាមេរិកបានបង្កើនការផលិតយ៉ាងប្រញាប់ ដោយក្រុមហ៊ុន 3M និងក្រុមហ៊ុន Honeywell រួមគ្នាបង្កើនការផលិតម៉ាស់បានរហូតដល់ ៧០ លានក្នុងមួយខែប៉ុន្តែវានៅតែតិចជាងតម្រូវការឆ្ងាយ ហើយក្រសួងសុខាភិបាលអាមេរិកកំពុងស្វែងរកទិញម៉ាស់ចំនួន ៥០០ លានសម្រាប់ស្តុកទុកជាយុទ្ធសាស្រ្ត។

ក្នុងពេលមានវិបត្តិសុខភាពខ្លាំងបែបនេះ អ្នកលក់ម៉ាស់ប្រភេទ N95 តែមួយគត់នៅលើពិភពលោក គឺមានតែចិនប៉ុណ្ណោះ ដែលផលិតម៉ាស់ប្រភេទនេះច្រើនបំផុតលើលោក៕ ប្រភព៖ straitstimes

adverise with khmeread