ប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនចោរឆក់៣នាក់

កណ្ដាល ៖ ជនសង្ស័យ៣នាក់ពាក់ព័ន្ធសកម្មភាពឆក់កាបូបតាមផ្លូវ៤លើក ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនកាលពីថ្ងៃទី២មេសាឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់អង្គរជ័យ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ០៣នាក់រួមមាន ១-ឈ្មោះ ម៉ែន រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន), ២-ឈ្មោះ រ៉ន ម៉េងហួរ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និង៣-ឈ្មោះ ម៉ាត់ សុខគ្រី ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ 

ប៉ូលិសបន្តថា ជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពឆក់៤លើក គឺករណីទី១-ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ម៉ោង២រសៀលនៅ ចំណុចតាមផ្លូវ​មុខហាងត្រជាក់ចិត្តថ្មី ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះ សុខ ស្រីលន់ ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

ករណីទី២-ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០  ម៉ោង ០៥ព្រឹក ត្រង់ចំណុចតាមផ្លូវ​រង្វង់មូលវត្តព្រែកប្រាភូមិ-សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះ០១នាក់ឈ្មោះ សៅ ស្រីណុច ភេទស្រី អាយុ៣២ឆ្នាំមានទីលំនៅភូមិកោះក្របីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ភ្នំពេញមុខរបរបុគ្គលិកពេទ្យឯកជន។

ករណីទី៣-ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨ ស្ថិតត្រង់ចំណុចតាមផ្លូវ​ជាតិលេខ២ភូមិតាក្តុលសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ សួនកញ្ញា ភេទស្រី អាយុ៣៦ឆ្នាំមានទីលំនៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

ករណីទី៤-ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទីយប់ ត្រង់ចំណុច តាមផ្លូវ​លេខ២១ភូមិតាខ្មៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ អ៊ូ សុខា ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ មុខរបរមន្ត្រីចូលនិវត្តន៍។ 

វត្ថុតាងចាប់យក ១-ម៉ូតូ១គ្រឿងម៉ាកHonda c125ពណ៌ខ្មៅស៊េរី២០១៤ផ្លាកលេខ កណ្តាល១S-៦៣០៧(របស់ជនសង្ស័យ), ២-កាបូបដាក់លុយមានរូតពណ៌ប្រផេះចំនួន១ (របស់ជនរងគ្រោះ), ៣-កាបូបស្ពាយពណ៌ប្រផេះចំនួន១ (របស់ជនសង្ស័យ), ៤-កាបូបដៃចំនួន១ពណ៌ក្រឡា (របស់ជនរងគ្រោះ), ៥-កាបូបដៃចំនួន៣របស់ (ជនសង្ស័យ), ៦-ទូរស័ព្ទចំនួន៤គ្រឿង (iphon6 ចំនួន២គ្រឿង-សាមស៊ុង១គ្រឿង-ម៉ាកMi មួយគ្រឿង), ៧-អត្តសញ្ញាណបណ្ណ័របស់ជនរងគ្រោះ១សន្លឹក (សៅស្រីណុច), ៨-សៀវភៅធនាគារ១សន្លឹករបស់ជនរងគ្រោះឈ្មោះសៅស្រីណុច, ៩-រូបថតរបស់ជនរងគ្រោះឈ្មោះសៅស្រីណុចមួយចំនួន, ១០-ខ្សែដៃធ្វើពីលោកហៈធាតុពណ៌លឿង១ខ្សែរបស់ជនសង្ស័យ, ១១-លុយដុល្លាចំនួន២២$ និង ១២-លុយខ្មែរចំនួន៦៨២០០ម៉ឺនរៀល។

សម្ភារ:បាត់បង់រួមមាន ១-កាក់មាសទម្ងន់២ជី១, ២-កាបូបដាក់លុយចំនួន៤, ៣-លុយខ្មែរ៧០ម៉ឺនរៀល, ៤-ទូរសព្ឌ័២គ្រឿង (oppoមួយ និងNចុចពិលមួយ), ៥-កងដៃ២ និងខ្សែកមាសមួយខ្សែទម្ងន់៧ជីមួយខ្សែ និង ៦-ឯកសារមួយចំនួន។ 

ប៉ូលិសបន្តថា ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង ចេញពីរបស់គាត់មកដល់ចំណុចខាងលើពេលនោះស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកសង់ពណ៌ខ្មៅស៊េរី២០១៤ កាំបន្ទះពណ៌ខ្មៅ ផ្លាកលេខកណ្តាល ១S-៦៣០៧ បានធ្វើសកម្មភាពឆក់កាបូបរបស់គាត់ ហើយជិះគេចខ្លួនបាត់ទៅ។

លុះមកដល់ថ្ងៃទី០២ មេសា ២០២០ ទើបសមត្ថកិច្ចបានទទួលព័ត៌មានពីមេការផ្ទះសំណាក់អង្គរជ័យថា មានមុខសញ្ញាសង្ស័យ៣នាក់ជិះម៉ូតូខាងលើចូលដេកក្នុងផ្ទះសំណាក់របស់គាត់ រួចកម្លាំងប៉ូលិសបានចុះទៅឃាត់ខ្លួននិងរឹបអូសវត្ថុតាងយកមកចាត់ការតាមនិតិវិធីតែម្តង។ យោងតាមចម្លើយសារភាពជនសង្ស័យធ្លាប់បានធ្វើសកម្មភាពឆក់កាបូបគេបានសម្រេចចំនួន៤ដង ដូចរៀបរាប់ខាងលើ ប្រាកដមែន៕

adverise with khmeread