adverise with khmeread 4

អណ្តើ​កចាស់​បំផុត​របស់​ពិភពលោក​បាន​ងូត​ទឹកកក់​សាប៊ូ​ជា​លើកដំបូង​នៅ​អាយុ ១៨៤ ឆ្នាំ​

​    ​អណ្តើ​កចាស់​បំផុត​របស់​ពិភពលោក​បានចាប់ផ្តើម​ស្គាល់​សាប៊ូកក់​លើកដំបូង​នៅ​អាយុ ១៨៤ ឆ្នាំ បន្ទាប់ពី​គ្រូពេទ្យ​សត្វ​ជួយ​ងូតទឹក​ឱ្យ​វា​ជា​លើកដំបូង​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២៥ ខែមីនា​។ 

​     អណ្តើក​យក្ស​ឈ្មោះ Jonathan បាន​ចេញពី​ស្នូក​របស់​វា​ដើម្បី​ទទួល​ការលាង​ទឹក​ដុះ​សាប៊ូ​ជា​លើកដំបូង​បន្ទាប់ពី​ត្រាំ​ក្អែល​ដ៏​ស្មោគគ្រោក​រយៈពេល​ជិត ២ សតវត្សរ៍​។​

​    ​លោក​វេជ្ជបណ្ឌិត Joe Hollins ពេទ្យសត្វ​អង់គ្លេស​ប្រចាំ​នៅ​តំបន់​ព្រំដែន St Helena នៅ​អា​ត្ល​ង់​តិច​ខាងជើង ជាទី​ដែល Jonathan រស់នៅ បានសម្រេច​ចិត្ត​ងូតទឹក​ដុសក្អែល​ឱ្យ​វា​នៅមុន​ព្រះ​រាជ្យ​ទស្សនកិច្ច​របស់​ក្សត្រិយ៍​អង់គ្លេស​មក​តំបន់​នេះ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។ 

​    ​Jonathan ដែលមាន​ប្រវែង ៤៥ អ៊ី​ញ និង​កម្ពស់ ០,៦០ ម៉ែត្រ បានមក​ដល់​កោះ St Helena សម្រាប់​ជា​កាដូ​ដល់​អភិបាល​កោះ ពី​ប្រទេស សី​ស្ហែ​ល (Seychelles) នៅ​ឆ្នាំ ១៨៨២​។​

​    ​អំឡុង​ពេលវេលា​រស់នៅ​របស់​វា​នៅលើ​កោះ St Helena វា​បានឃើញ​អភិបាល​កោះ​ចំនួន ២៨ រូប​ហើយ ដែល​បាន​ចូល​គ្រប់គ្រង និង​ចាកចេញ​ទៅវិញ​។ ព្រះមហាក្សត្រ​អង់គ្លេស ៨ អង្គ​រាប់​ចាប់ពី​ព្រះបាទ George IV រហូតដល់ ក្សត្រិយ៍ Elizabeth II បាន​ឡើង​សោយរាជ្យ ព្រមទាំង​នាយករដ្ឋមន្ត្រី​អង់គ្លេស ៥១ រូប​បាន​ឡើង​និង​ចុះ​ចេញពី​តំណែង​អំឡុង​ការរស់នៅ​របស់​អណ្តើក​មួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់