បុរសម្នាក់បើកម៉ូតូជែងប៉ះម៉ូតូមួយគ្រឿងបណ្តាលឱ្យដួលចូលកង់ឡានកិនស្លាប់

កណ្ដាល ៖ បុរសម្នាក់បើកម៉ូតូជែងប៉ះម៉ូតូមួយគ្រឿងបណ្តាលឱ្យដួលចូលកង់ឡានកិនស្លាប់ កើតឡើងនៅថ្ងៃព្រហស្បតិ៍ទី០២ ខែមេសា ឆ្នាំ២០២០វេលាម៉ោង៥ល្ងាច នៅចំណុចខាងត្បូងយានដ្ឋាន​ លី​ អេង ប្រហែល៣០ម៉ត្រ ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ប៉ូលិសនិយាយថា ភាគីម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល 1Y-2732 អ្នកបើកម៉ូតូមានឈ្មោះ​ កប​ ពៅ​ ភេទប្រុស អាយុ​៥៦ឆ្នាំ មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បើកម៉ូតូក្នុងទិសដៅត្បូងទៅជើង។

លុះមកដល់ចំណុចកើតហេតុបានបើកម៉ូតូជែងម៉ូតូមួយគ្រឿងខាងឆ្វេង (មិនស្គាល់អត្តសញ្ញាណ) បើកម៉ូតូចេញពីកន្លែងកើតហេតុទៅបាត់​ដែលមាន ទិសដៅពីត្បូងទៅជើងស្របទិសគ្នាបណ្តាលឱ្យម៉ូតូហុងដាដួលហើយអ្នកបើកម៉ូតូក៏បានខ្ទាតចូលទៅក្រោមកង់រថយន្តខាងក្រោយផ្នែកឆ្វេងដែលកំពុងបើកឆ្លងផ្លូវពីកើតទៅលិចបណ្តាលឱ្យកិនអ្នកបើកម៉ូតូហុងដាស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បន្ទាប់មករថយន្តមានម៉ាក​ HINO ពណ៌ក្រហមពាក់ស្លាកលេខ​ ចង្កូតស្តាំ​PP-1645អ្នកបររថយន្តមានឈ្មោះ​ ក្រី​ រាជ​ ភេទ​ប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិ​ពន្លៃ ឃុំកណ្តៀង ស្រុកពាមរោទ៍ខេត្តព្រៃវែង (ឃាត់​ខ្លួន​)។ ខូតខាត ម៉ូតូ០១គ្រឿង និងរថយន្តមិនខូចខាតទេ។

បច្ចុប្បន្ន មធ្យោបាយដែលពាក់ព័ន្ធត្រូវកម្លាំងសមត្ថកិច្ចយកមករក្សារទុកនៅអធិការដ្ឋានក្រុងតាខ្មៅបណ្តោះអាសន្ន។ មូលហេតុមកពី អ្នកបើកម៉ូតូបើកបរក្នុងល្បឿនលឿនហើយបានបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ចំណែក​អ្នកបើករថយន្តបើកបរខ្វះការប្រុងប្រយ័ត្នដោយមិនបានជាន់ហ្វ្រាំងឈប់នៅពេលមានឧបសគ្គទើបបណ្តាលឱ្យកិនមនុស្សស្លាប់តែម្តង៕

adverise with khmeread