ប៉ូលិសចម្រុះរឹបអូសមេតាណុល២០០ប៊ីដុងនិង៦៩ហ្វុយនៅបុរីពិភពថ្មីកំបូល៣

កណ្ដាល ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយកកម្លាំង អង្គភាពអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំក្រសួង, ប៉ូលិសស្រុកអង្គស្នូល និងអាជ្ញាធរមូលភូមិ ឃុំ បានចុះឆែកឆេរត្រួតពិនិត្យទីតាំងបុរីពិភពថ្មីកំបូល៣ ផ្ទះលេខ១៨៨ ផ្លូវ១១៣A ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដា។

ប៉ូលិសនិយាយថា កិច្ចប្រតិបត្តិការខាងលើនេះ ដឹកនាំសម្រសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៤ល្ងាច។ ចំណែកជនសង្ស័យ ជនជាតិចិន មិនស្គាល់អត្តសញ្ញាណបានគេចខ្លួន។ 

ជាលទ្ធផលការត្រួតពិនិត្យរួមមាន ១-មេតាណុលចំនួន២០០ប៊ីដុង (១ប៊ីដុងស្មើ៣០លីត្រ សរុប ស្មើ៦០០០លីត្រ) និង២-មេតាណុល ចំនួន៦៩ហ្វុយ (ក្នុង១ហ្វុយស្មើនឹង១៦៣គីឡូក្រោមសរុប១១.២៤៧គីឡូក្រាម)។ 

បន្ទាប់ពីក្រុមការងារត្រួតពិនិត្យរួច លោកព្រះរាជអាជ្ញារងបានសម្រេចឱ្យយកវត្ថុតាងខាងលើដឹកជញ្ជូនយកទៅទុកនៅ អង្គភាពអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំក្រសួង ដើម្បីអនុវត្តតាមនីតិវិធី៕


 

adverise with khmeread