Carlos Tevez ស្នើសុំឲ្យកីឡាករផ្អាកយកប្រាក់ខែរយៈពេលមួយឆ្នាំ ដើម្បីជួយដល់ការងារទប់ស្កាត់វិបត្តិកូរ៉ូណា

        កីឡាករ Carlos Tevezបានទទួចឲ្យ​មិត្ត​រួម​អាជីពបាល់ទាត់​​ផ្អាកការ​យក​ប្រាក់​ឈ្នួ​លរយៈ​ពេល​មួយ​ឆ្នាំ​ ដើម្បីជួយ​ប្រយុទ្ធប្រឆាំង​ជំងឺកូរ៉ូណាវីរុស។អតីត​កីឡាករ​ក្លឹប Man Utdនិង​​ Man City ​រូបនេះ​កំពុង​លេង​ជា​លក្ខណៈ​អាជីពជាមួយក្លឹប Boca Juniors នៅអាហ្សង់ទីន​ ប៉ុន្តែ​សកម្មភាព​បាល់ទាត់​ត្រូវ​បាន​ផ្អាក​រហូត​ដល់​មាន​ការ​ជូន​ដំណឹងជា​ថ្មី។

        ក្លឹបបាល់ទាត់នៅទូទាំងពិភព​លោក​មាន​ការ​លំបាក​ក្នុងការ​ដោះស្រាយ​ជាមួយ​វិបត្តិ​ហរិញ្ញវត្ថុ​ចំពោះការ​ប្រកាសផ្អាកភ្លាមៗ​បែប​នេះ ស្របពេល​មានការ​កាត់ប្រាក់ឈ្នួ​ល​បុគ្គលិក​ដែលមិនមែនជាកីឡាករ​ផងដែរ។

        ប៉ុន្តែ​កីឡាករវ័យ​៣៦​ឆ្នាំរូបនេះ​បាន​អំពាវនាវ​ទៅ​កីឡាករកំពូលៗ​ ឲ្យ​ធ្វើ​សកម្មភាព​ក្នុង​បំណងជួយ​ដល់​ពេលវេលា​ដ៏អាប់អួរនេះ។​Tevezបាន​និយាយថា “​ជំងឺកូរ៉ូណាគឺជា​គ្រោះមហន្តរាយមួយប៉ុន្តែកីឡាករ​បាល់ទាត់​អាច​រស់​នៅ​រយៈពេល​៦​ខែ​ឬ១ឆ្នាំ​ដោយ​គ្មាន​ប្រាក់ឈ្នួល។

Tevezបន្តថា យើងមិន​ស្ថិតក្នុងស្ថានភាព​លំបាក​ដូចជា​គ្រួសារដែល​ត្រូវ​ចិញ្ចឹម​កូន​តូច​រាល់ថ្ងៃនោះទេ ដែល​ត្រូវ​ចាកចេញពី​ផ្ទះ​រៀងរាល់ម៉ោង​៦ព្រឹក​និង​វិលត្រឡប់​មក​វិញនៅ​ម៉ោង​៧​ល្ងាច ដើម្បី​ចិញ្ចឹម​គ្រួសារ។

        Tevezបន្ថែមថា “​យើង​មិន​មែនជា​មនុស្សគំរូ​ក្នុង​ករណីនេះទេ ប៉ុន្តែ​យើងជា​មនុស្ស​គំរូ​កិច្ច​ការ​ផ្សេងទៀត។ យើង​ត្រូវ​ទៅ​នៅទីនោះ ដើម្បីជួយ​ពួកគេ។ វាគឺជា​រឿងងាយ​សម្រាប់ខ្ញុំ​ក្នុង​ការ​និយាយ​ ដោយដឹងថាខ្ញុំមាន​អាហារសម្រាប់កូនៗ”៕

 

adverise with khmeread