ផែនការផ្ទេរកីឡាកររបស់លោក Jose Mourinhoត្រូវជាប់គាំង

        ក្លឹប Spursគ្រោង​កាត់បន្ថយ​កញ្ចប់ថវិកា​សម្រាប់​ផ្ទេរកីឡាកររបស់គ្រូបង្វឹក​លោក Jose Mourinho ខណៈ​ក្លឹបនេះកំពុង​រងផល​ប៉ះពាល់​ដោយសារជំងឺកូរ៉ូណា​។

        គេរំពឹងថា ថវិកាបម្រុងទុករបស់​ក្លឹប Spurs នឹង​រងផល​ប៉ះពាល់បន្ថែម​ទៀត​ ខណៈ​ពេល​ភាព​មិនច្បាស់​លាស់​កំពុង​កើត​មាន​ជុំវិញ​វិបត្តិថវិកា​ដែល​បាន​បង្កផល​ប៉ះពាល់​ជុំវិញពិភព​លោក។

        ក្លឹប Spurs មាន​គ​ម្រោង​កាត់បន្ថយ​ការចំណាយ​ ដោយសារតែ​ការ​រាល​ដាលជំងឺ Covid-19 រួមទាំង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ទីផ្សារទិញដូរ​កីឡាករ​ផងដែរ។

        តាមកាសែត Sportsmailបាន​បង្ហើបប្រាប់​កាលពីថ្ងៃព្រហស្បតិ៍​ពី​របៀបដែលក្លឹប Spursបិទគម្រោងជ្រើសរើស​កីឡាករ​មួយរយៈ​សិន​ដោយ​សារតែវិបត្តិកូរ៉ូណា​ ប៉ុន្តែ​ក្លឹបនេះមានទំនុកចិត្ត​នេះថា វានឹង​មិនប៉ះពាល់​ធ្ងន់​ធ្ងរ​លើ​យុទ្ធសាស្ត្រ​ផ្ទេររបស់​ខ្លួន​ទេ។

        លោក Mourinho​ និង​នាយក​ក្លឹបលោក Daniel Levy បាន​ពិភាក្សា​ពី​ផែន​ការ​ជ្រើស​រើស​កីឡាករ​សម្រាប់​រដូវ​កាល​ក្រោយ​ ស្របពេលតំណែង​​ខ្សែការពារកណ្តាល​និង​ខ្សែប្រយុទ្ធ​កណ្តាល​គឺជា​ចំណុច​ដែល​ក្លឹបនេះត្រូវពង្រឹង៕

adverise with khmeread