Liverpool បានផ្អាកផែនការចរចាកិច្ចសន្យានិងការផ្ទេរកីឡាករថ្មី

        ក្លឹប Liverpool បាន​ផ្អាកការ​ចរចានិង​ផែនការ​ផ្ទេរ​កីឡាករ​ថ្មី ដោយ​សារតែ​ភាព​វឹកវរនៃការ​រីករាល​ដាលជំងឺ​កូរ៉ូណា។ក្រុមដែលនាំមុខគេ​ក្របខណ្ឌ EPL ​នេះ​ត្រូវ​បាន​ភ្ជាប់ទៅនឹងកិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែប្រយុទ្ធ​ Timo Werner របស់​ក្លឹប RB Leipzig។ កីឡាករ​ញ្ជាតិអាល្លឺម៉ង់​រូបនេះមាន​លក្ខខណ្ឌទិញផ្តាច់​៥១​លានផោន​។

        Timo ទទួលបាន​កោត​សរសើរ​ច្រើនពី​ក្លឹប Liverpool ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ សមាជិកក្រុមជម្រើស​របស់​ក្រុមLiverpool និងគ្រូបង្វឹក​លោក​JurgenKloppក៏​ពេញចិត្ត​នឹង​ទម្រង់លេង​របស់​កីឡាករ​រូបនេះផងដែរ​ ប៉ុន្តែ​ចេតនា​សម្រេចកិច្ចព្រមព្រៀង​ផ្ទេរណាមួយ​មក​អង់គ្លេស​នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​សិន៕

adverise with khmeread