adverise with khmeread Qingyuan1200 weibo

ហួសចិត្ត​! អ្នករត់​ម៉ា​រ៉ា​តុង​ចិន​ជាង ១២.០០០ នាក់​របួស​រមួល​គ្រិច​គ្រប់គ្នា​ដោយសារ​នាំគ្នា​ហូប​សាប៊ូដុំ ច្រឡំ​ស្មានតែ​នំ​

​    ​ខណៈ​សេដ្ឋកិច្ច​ចិន​កំពុង​អភិវឌ្ឍ​ទៅមុខ​យ៉ាងខ្លាំង​នោះ ក្រុម​អាជ្ញាធរ​បា​នព​ន្លឿ​ន​ការប្រឹងប្រែង​របស់ខ្លួន​ដើម្បី​ជំរុញ​ការរត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ ប៉ុន្តែ​ការរត់​ម៉ា​រ៉ា​តុង​ដ៏​អន្តរាយ​មួយ​នៅ​ចិន​ភាគខាងត្បូង​បានលើកឡើង​ជា​សំណួរ​ថា​តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ជំរុញ​សេដ្ឋកិច្ច​ទៅមុខ​ក្នុង​លឿន​លឿន​ពេក​ឬ​យ៉ាងណា​។ នេះ​បើតាម​វេ​ប​សាយ​អេ​ស៊ា​វ័ន​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី ២៦ មីនា​។ 

​    ​មនុស្ស​រាប់សិប​ពាន់​នាក់​បាន​រមួល​គ្រិច​ខណៈ​កំពុង​រត់​ម៉ា​រ៉ា​តុង​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​នៅ​ទីក្រុង​ឈី​ង​យួន (Qingyuan) ដែលមាន​ប្រជាជន​រស់នៅ ៣,៧ លាន​នាក់ ស្ថិតនៅ​ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន​ភាគខាងត្បូង​។  

​    ​យោងតាម​កាសែត​ក្នុងស្រុក Qingyuan Daily បានឱ្យដឹងថា បុគ្គលិក​ពេទ្យ​បាន​ជួយសង្គ្រោះ​បឋម​ដល់​អ្នកចូលរួម​ជាង ១២.០០០ លើក ដោយ​ព្យាបាល​រមួល​សាច់ដុំ ១០.០០០ លើក និង​ការ​កាច់​ជើង ១.៧០០ លើក​។ ឡានពេទ្យ​បាន​ចូលមក​ចំនួន ២៣ លើក ហើយ​មនុស្ស ១៧ នាក់​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ ក្នុងនោះ ៥ នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ 

​    ​អ្នកនាំពាក្យ​ការិយាល័យ​សុខាភិបាល​ក្រុង​ឈី​ង​យួន​បាន​និយាយថា គាត់​មិនអាច​ផ្តល់​ទិន្នន័យ​អ្នករបួស​សរុប​បានទេ ប៉ុន្តែ​និយាយថា មនុស្ស​របួស​មាន​ចំនួន​តិចជាង ១២.០០០ នាក់ ព្រោះ​អ្នករត់​ប្រណាំង​ខ្លះ​ទទួល​ការព្យាបាល​បឋម​ដល់​ទៅ ២ ដង​។

 

​    ​ក្នុងករណី​រត់​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ឈី​ង​យួន​នេះ កង្វះ​បទពិសោធន៍​របស់​អ្នករៀបចំ​ក៏បាន​បង្ហាញ​ចេញ​ឱ្យឃើញ​ផងដែរ នៅពេល​និយាយ​ដល់​កាដូ​ជា​របស់​កញ្ចប់​ខៀវ​មួយ​ទុក​ផ្តល់ជូន​អ្នករត់​ប្រណាំង​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ពួក​អ្នករៀបចំ​បាន​ចែក​សាប៊ូដុំ​ធុំក្លិន​ទំពាំងបាយជូរ​ម្នាក់​មួយៗ​ដល់​អ្នកចូលរួម ដែល​ច្រឡំ​ស្មានតែ​នំ និង​បាននាំគ្នា​ខាំ​ស៊ី​ម្នាក់​បន្តិចៗ​គ្រប់គ្នា​។ 

​    ​រូបភាព​បង្ហោះ​លើ​អន​ឡាញ​ដោយ​អ្នកចូលរួម​រត់ប្រណាំង​ដែរនោះ បានបង្ហាញ​កញ្ចប់​សាប៊ូដុំ ដែល​តុបតែង​ជាមួយនឹង​ទំពាំងបាយជូរ​ដ៏​គួរឱ្យ​ចង់​ទទួលទាន រួមជាមួយ​នឹង​អក្សរ​អង់គ្លេស​ថា "Fruity Soap" (​សាប៊ូ​រសជាតិ​ផ្លែឈើ​) និង ពាក្យ "Extra Moisturizer" (​ផលិតផល​បន្ថែមសំណើម​)​។ គ្មាន​ភាសា​ចិន​មួយ​តួ​ណា​ពន្យល់​នៅលើ​កញ្ចប់​សាប៊ូ​នេះ​ទេ ប្រការ​នេះហើយ​ដែល​នាំទៅដល់​ការយល់ច្រឡំ និង​ធ្វើឱ្យ​អ្នករត់​ប្រណាំង​នាំគ្នា​ហែក​ហូបៗ​តែម្តង​៕  

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់