ស្រាបៀរកូរ៉ូណាផ្អាកផលិតកម្មដោយសារវីរុសកូរ៉ូណា

ក្រុមហ៊ុនផលិតស្រាបៀរកូរ៉ូណាបានផ្អាកផលិតកម្មដោយសារតែជំងឺរាតត្បាត កូរ៉ូណា។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៣មេសា។

ឈ្មោះយីហោស្រាបៀរនេះ ដែលជាអកុសលមានឈ្មោះដូចវីរុសកូរ៉ូណា បានធ្វើឱ្យវាក្លាយជាស្រាបៀបរដែលគេស្អប់ដល់កំពូលក្នុងអំឡុងពេលមានវិបត្តិសុខភាព ហើយនឹងមិនត្រូវបានផលិតទៀតទេ បន្ទាប់ពីម៉ិកស៊ិកយល់ថាវាមិនចាំបាច់។

ការភ័យខ្លាចអត់ស្រាបៀរផឹកបានជំរុញឱ្យមានការសម្រុកទិញភ័យទាំងស្លន់ស្លោ ជាមួយនឹងរូបភាពជាច្រើនបានបង្ហាញហាងនានានៅម៉ិកស៊ិកឃើញសុទ្ធតែសា្របៀរពេញៗរទេះ លើកលែងតែស្រាបៀរកូរ៉ូណា ដែលគ្មានមនុស្សទិញ។

ក្រុមហ៊ុនស្រាបៀរ Grupo Modelo ដែលផលិតស្រាបៀរកូរ៉ូណា បាននិយាយថា ខ្លួនកំពុងកាត់បន្ថយប្រតិបត្តិការរបស់ខ្លួនឱ្យនៅកម្រិតទាបបំផុតស្របតាមបទបញ្ជារបស់រដ្ឋាភិបាលម៉ិកស៊ិក៕ ប្រភព៖ Daily Mail

adverise with khmeread