ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកដៃមួយគ្រាប់ចងឱបជាមួយថ្មទូរស័ព្ទ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកដៃមួយគ្រាប់ចងឱបជាមួយថ្មទូរស័ព្ទស្ថិតនៅដីឡូត៍មួយកន្លែងនៅភូមិវែង សង្កាត់គោករកា ខណ្ខព្រែកព្នៅ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទី។

សមត្ថកិច្ចនិយាយថា បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅអង្គការស៊ីម៉ាក់ ដើម្បីចុះមកពិនិត្យមើលនិងយកទៅរក្សាទុក។ សមត្ថកិច្ចមិនទាន់បានសន្និដ្ឋានយ៉ាងណានៅឡើយ ព្រោះកំពុងបន្តស្រាវជ្រាវ ៕

adverise with khmeread