ចិនកាន់ទុក្ខជនរងគ្រោះដោយសារកូវីដ១៩ ដោយឈរស្មឹងស្មាធ ៣ នាទី

ប្រទេសចិនបានចូលរួមរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដោយសារវីរុសកូរ៉ូណា ដោយឈរស្មឹងស្មាធបីនាទី ជាហេតុនាំឱ្យប្រទេសទាំងមូលផ្អាកសកម្មភាពទាំងអស់។

ថ្ងៃនៃការកាន់ទុក្ខនេះត្រូវបានប្រកាសនៅក្នុងប្រទេសចិននៅថ្ងៃសៅរ៍នេះ ដើម្បីគោរពជូនដួងវិញ្ញាណក្ខន្ធដល់មនុស្សជាង ៣.៣០០នាក់ដែលស្លាប់ដោយវីរុសកូវីដ១៩។

នៅម៉ោង១០ ព្រឹក ប្រជាជនបាននាំគ្នាឈរមួយកន្លែងទូទាំងប្រទេសអស់រយៈពេល ៣នាទីក្នុងការឧទ្ទិសកុសលជូនអ្នកស្លាប់។

ក្រោយមក រថយន្ត រថភ្លើង និងនាវា បានបន្លឺស៊ីផ្លេ ស្របពេលសំឡេងស៊ីរ៉ែនបន្ទរឡើងព្រមៗគ្នា នៅពេលទង់ជាតិចិនបង្ហូតពាក់កណ្តាលដង។

ករណីដំបូងនៃវីរុសនេះត្រូវបានគេរកឃើញនៅក្នុងទីក្រុងវូហានក្នុងខេត្តហ៊ូប៉ីប្រទេសចិនកាលពីចុងឆ្នាំមុន។

ចាប់តាំងពីពេលនោះមក វីរុសនេះបានរាលដាលពាសពេញពិភពលោក ដែលបានឆ្លងដល់មនុស្សជាងមួយលាននាក់ និងសម្លាប់មនុស្សជិត ៦០.០០០នាក់នៅក្នុងប្រទេសចំនួន១៨១៕ ប្រភព៖​ BBC

adverise with khmeread