ទុយនេស៊ីយកមនុស្សយន្តធ្វើជាប៉ូលិសតាមឃ្លាំមើលមនុស្សដែលហ៊ានចេញក្រៅអំឡុងពេលបិទប្រទេសដើម្បីទប់ទល់នឹងកូរ៉ូណា

មនុស្សយន្តប៉ូលិស ត្រូវបានគេដាក់ពង្រាយនៅតំបន់ល្បាតនៃរដ្ឋធានីទុយនីស ប្រទេសទុយនីស៊ី ដើម្បីធានាថាប្រជាជនប្រតិបត្តិតាមវិធានការបិទក្រុង។

ប្រសិនបើវាចាប់បាននរណាម្នាក់ដែលដើរនៅតាមដងផ្លូវស្ងាត់ជ្រងំ វាចូលជិតពួកគេ ហើយសួរថាហេតុអ្វីបានជាពួកគេចេញទៅក្រៅ។

បន្ទាប់មកពួកគេត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងទៀតទៅកាមេរ៉ារបស់មនុស្សយន្តមួយនេះ ដូច្នេះមន្រ្តីដែលគ្រប់គ្រងវាអាចពិនិត្យមើលវាបាន។

នេះជាសប្តាហ៍ទី២នៃការបិទទ្វារប្រទេសទាំងមូលដើម្បីទប់ទល់នឹងវីរុសកូរ៉ូណាដែលបានសម្លាប់មនុស្ស ១៤ នាក់ក្នុងប្រទេសនេះ៕ ប្រភព៖ BBC 

 

adverise with khmeread