adverise with khmeread 1

អាជីព​របស់ Rooney នៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បានបញ្ចប់​បន្ទា​ប់​ពី Kane និង​Vardy រកបាន​ម្នាក់​មួយគ្រា​ប់​

​    ​ក្រុម​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជាច្រើន​បាន​ទស្សន៍ទាយ​ថា នេះ​ប្រហែលជា​ទីបញ្ចប់​នៃ​អាជីព​របស់​កីឡាករ Wayne Rooney ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បន្ទាប់ពី​ខ្សែប្រយុទ្ធ​មុត​ស្រួច Harry Kane និង Jamie Vardy ទម្លាយ​ហ្គោ​ន​អាល្លឺម៉ង​កាលពី​យប់មិញ​។​

​    ​ក្រុម​តោ​កំណាច​អង់គ្លេស​បាន​វាយបក​យ៉ាង​អស្ចារ្យ​នៅ​តង់​ទី​ពីរ​បន្ទាប់ពី​ចាញ់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ២-០ នៅ​ពហុ​កីឡដ្ឋាន Olympic Stadium​។​

​    ​ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United គឺ​កីឡាករ Rooney និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​របស់​ក្រុម​លោក Roy Hodgson បាន​ខកខាន​ពី​ការប្រកួត​តាំងពី​ខែកុម្ភៈ​បន្ទាប់ពី​រងរបួស​ជង្គង់​កាលពី​ប្រកួត​ជាមួយ​ក្រុម Sunderland ប៉ុន្តែ​ការប្រកួត​យប់មិញ​នេះ​បង្ហាញ​ច្បាស់​ថា អង់គ្លេស​មិនត្រូវ​ការ Rooney ទៀតឡើយ​។​

​    ​គ្រាប់​បាល់​កាច់ចង្កេះ​ខ្សែការពារ​អាល្លឺម៉ង់​រប​ស់​កីឡាករ Kane និង​គ្រាប់​បាល់​ផាយ​ដោយ​កីឡាករ Vardy បាន​ជួយ​ក្រុម​អង់គ្លេស​តាម​បាន ២-២ មុននឹង​ខ្សែការពារ​របស់ Spurs គឺ​កីឡាករ Eric Dier តែ​ត​បញ្ចូល​ទី​នៅ​ចុង​ម៉ោង​តង់​ទី​ពីរ​ជួយ​ឱ្យ​ក្រុម​តោ​អង់គ្លេស​យកឈ្នះ​ស្ទាំង​ដែក​អាល្លឺម៉ង់​ក្នុង​លទ្ធផល ៣ ទល់នឹង ២៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់