Man Utdផ្អាកការតាមប្រមាញ់ខ្សែការពារស្លាប ដើម្បីទុកឱកាសឲ្យ Brandon Williams

    ក្លឹប Man Utdបានបញ្ចប់ការស្វែងរកខ្សែការពារថ្មីទៀតហើយបន្ទាប់ពីមើលឃើញសមត្ថភាពរបស់កីឡាករ Brandon Williams។កីឡាករវ័យ១៩ឆ្នាំរូបនេះកំពុងធ្វើបានល្អនៅរដូវកាលនេះ មុនពេលសកម្មភាពប្រកួតទាំងអស់ ត្រូវបានផ្អាកដោយសារបារម្ភពីវីរុសកូរ៉ូណា។ 
ប្រភពនៅពហុកីឡាដ្ឋាន Old Trafford បាននិយាយថា “អ្នកចាត់ការបានប្រាប់ Brandon ឲ្យបន្តធ្វើអ្វីដែលខ្លួនកំពុងធ្វើ ដើម្បីរក្សាទម្រង់លេងរបស់ខ្លួន។ ស្របពេលជាមួយគ្នានោះដែរគ្រូបង្វឹកលោក Ole Gunnar Solskjaer បានឈប់ស្វែងរកខ្សែការពារស្លាបឆ្វេងថ្មីម្នាក់ទៀតហើយថា Brandon ធ្វើបានគ្រប់គ្រាន់ហើយ។
    Brandon បានក្លាយជាកីឡាករឆ្នើមម្នាក់ ចាប់តាំងពីមានឱកាសចូលក្រុមជម្រើសរបស់លោក Solskjaer នៅរដូវកាលនេះ។ កីឡាកររូបនេះបានក្លាយជាកីឡាករដ៏ពេញនិយមនៅពហុកីឡាដ្ឋាន Old Trafford ហើយសមត្ថភាពនេះបានក៏ធ្វើឲ្យកីឡាករ Luke Shaw បាត់បង់ឱកាសបង្ហាញមុខច្រើនលើកច្រើនសាផងដែរ ៕
 

adverise with khmeread