Jamie Carragher:Harry Kane គួរតែចាកចេញពីក្លឹប Spurs ក្នុងពេលឆាប់ៗ

លោក Jamie Carragherបានដាក់ការ​សង្ស័យ​លើ​​ក្លឹប Man Utd​ក្នុង​ការ​ចំណាយ​ប្រាក់​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ Harry Kane ។ក្លឹប​ Man Utd​ប្រុង​ជើង​ការ​បន្ទាប់ពី​ Kaneបានសារភាពថា ខ្លួន​ប្រហែលជា​ត្រូ​វចាកចេញ​ពី​ក្លឹប​ Spurs ដើម្បីស្វែងរកការលើកពាន​ ហើយ​ប្រហែលជា​ពិចារណា​​ផ្ទេរចេញ​ក្នុងតម្លៃ​១៥០លានផោន។

        ទោះបីជា​យ៉ាងណា Jamie គិតថា ស្របពេល​ Kane ឈាន​ចូលវ័យ​២៨​ឆ្នាំ​នៅឆ្នាំ​ក្រោយ ក្លឹបនេះប្រហែលជា​ស្វះស្វែង​រកកីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេពកោ​សល្យ​ ហើយ​អាចលក់បន្តក្នុងតម្លៃខ្ពស់។

        Jamie បាន​និយាយថា “Kane មានវ័យ​២៧​ឆ្នាំ។ យើងមិនដឹងថា នៅពេលណា​រដូវកាល​ទិញដូរ​កីឡាករនឹង​បើក​ទ្វារ​ឬថា រដូវកាល​ប្រកួត​បន្ទាប់នឹងចាប់ផ្តើម​នៅពេលណានោះទេ។ ប្រសិនបើ​ Kane មិនចាកចេញក្នុងពេលឆាប់ៗនេះទេ ស្ថានភាពនឹង​កាន់តែ​ពិបាក​សម្រាប់គាត់​ហើយ”៕

adverise with khmeread