អ្នកឆ្លងកូវីដ១៩នៅអ៊ីតាលីមានចំនួនជិត ១២០.០០០ នាក់ និងស្លាប់ ១៤.៦៨១ នាក់ ប៉ុន្តែអត្រាឆ្លងនិងស្លាប់កំពុងថយចុះសន្សឹមៗ

អ្នកស្លាប់ដោយសារវីរុសកូរ៉ូណារបស់អ៊ីតាលីបានកើនឡើង ៧៦៦ នាក់ថែមទៀតកាលពីថ្ងៃសុក្រទី៣មេសា ដែលសរុបមានចំនួន ១៤.៦៨១ នាក់ ជាមួយករណីឆ្លងឥឡូវមានជិត ១២ ម៉ឺននាក់ ប៉ុន្តែអត្រាស្លាប់និងឆ្លងបន្តធ្លាក់ចុះ។

តួលេខនៅថ្ងៃសុក្រលាតត្រដាងដោយភ្នាក់ងារការពារស៊ីវិល CPA គឺមានខ្ពស់ជាងតិចតួចលើអត្រាស្លាប់ប្រចាំថ្ងៃ ៧៦០ នាក់ដែលបានចុះបញ្ជីកាលពីព្រហស្បតិ៍មុននោះមួយថ្ងៃ។

ចំនួនករណីឆ្លងថ្មីៗគឺទាបជាងបន្តិចពោលគឺកើនឡើង ៤.៥៨៥ នាក់ពីចំនួន ៤.៦៦៨ នាក់នៅមួយថ្ងៃមុននោះ ដែលនាំឱ្យអ្នកឆ្លងសរុបមានចំនួន ១១៩.៨២៧ នាក់។

នាពេលបច្ចុប្បន្ននេះគេក៏មើលឃើញផងដែរនូវការកើនឡើងភាគរយទាបបំផុតនៅក្នុងករណីឆ្លងថ្មីៗត្រឹម ៤ ភាគរយនិងករណីស្លាប់ថ្មីៗកើនឡើងត្រឹម ៥ ភាគរយ។

អ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតនៅអ៊ីតាលី គឺ ៦.៥៥៧ នាក់នៅថ្ងៃទី ២១ មីនា។

ហើយចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានចំនួនពី ៧២៧ ទៅ ៧៦៦ នាក់ក្នុងមួយថ្ងៃសម្រាប់រយៈពេល ៣ ថ្ងៃចុងក្រោយ ដោយធ្លាក់ពីចំនួន ៨៣៧ នាក់នៅថ្ងៃអង្គារ និងខ្ពស់បំផុត ៩១៩ នាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុន៕ ប្រភព៖ Daily Mail

 

adverise with khmeread