បុរសជនជាតិកូរ៉េម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅផ្ទះសំណាក់ហ្គោលឌែនណូរ៉ា

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០​ វេលាម៉ោង៧និង២០នាទីយប់នៅចំណុចក្នុងផ្ទះសំណាក់ហ្គោលឌែនណូរ៉ា បន្ទប់លេខ៣៣៨ ជាន់ទី៣ ផ្ទះលេខ២៩E0 ផ្លូវលេខ១៧៨ ភូមិ៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា សពឈ្មោះ HONG KUNGCHEUL ជនជាតិកូរ៉េ (KOREA) អាយុ៣៨ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ M62026326។

យោងតាមក្តាប់ពីឈ្មោះ ឡុង គឹមឈាន់ ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផ្ទះសំណាក់ខាងលើបានឱ្យដឹងថា នៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ ជនរងគ្រោះបានមកជួលបន្ទប់កើតហេតុខាងលើដើម្បីស្នាក់នៅ។

លុះដល់ថ្ងៃកើតហេតុខាងលើឈ្មោះ រី សុខណា ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរបុគ្គលិកអនាម័យ បានឡើងទៅបន្ទប់ជនរងគ្រោះជាន់ទី៣ ស្រាប់តែធុំក្លិនស្អុយបានមកប្រាប់ខ្ញុំរួចក៏នាំគ្នាឡើងទាំងអស់គ្នា ទៅគោះទ្វារជាច្រើនដងពុំមានការឆ្លើយតបគាត់ក៏យកកូនសោរបម្រុងទៅចាក់ចូលឃើញជនរងគ្រោះចងកនៅក្នុងបន្ទប់ទឹកស្លាប់ឡើងហើមស្អុយតែម្ដង រួចគាត់ក៏បានរាយការណ៍មកប៉ូលិសប៉ុស្ដិជ័យជំនះ។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌ និងប៉ូលិសប៉ុស្តិ៍បានចុះមកដល់ហើយគ្រប់គ្រងកន្លែងកើតហេតុ រួចរាយការណ៍ជូនព្រះរាជអាជ្ញា ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត, ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់, ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសល្យវិច័យ ដើម្បីបង្កើតគណៈកម្មការធ្វើការត្រួតពិនិត្យសព។
 
ជាលទ្ធផលសមត្ថកិច្ចបាន សន្និដ្ឋានថា សពស្លាប់ដោយចងកធ្វើអត្តឃាត។ សម្ភារៈរបស់ជនរងគ្រោះទាំងអស់បានប្រគល់ជូនតំណាងស្ថានទូតកូរ៉េប្រចាំប្រទេសកម្ពុជា ដើម្បីរក្សាទុក ។ ចំពោះលិខិតឆ្លងដែនចំនួន០១ក្បាលដែលមានលេខ M62026326 បានប្រគល់ឱ្យការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុនៃនាយកដ្ឋាននគរបាលបច្ចេ្ទទេសវិទ្យាសាស្រ្ដក្រសួងមហាផ្ទៃដើម្បីរក្សាទុក។

ក្រោយពីពិនិត្យរួចប៉ូលិសការិយាល័យពិនិត្យវិភាគកន្លែកើតហេតុនៃនាយកដ្ឋានបច្ចកទេសវិទ្យាសាស្រ្ដក្រសួងមហាផ្ទៃ បានដឹកសាកសពយកទៅតម្កល់និងរក្សានៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕


 

adverise with khmeread