ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន១២កញ្ចប់នៅសង្កាត់ព្រែកថ្មី

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ០៣ខែ មេសា ឆ្នាំ២០២០ ម៉ោង១០ និង ៣០ នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ តុង យី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាង ក្រាមសថ្លា ០២ កញ្ចប់ថង់ធំល្មម និង ១០ កញ្ចប់ថង់តូច និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១។

ជនសង្ស័យបានឃាត់ខ្លួននៅអធិការប៉ូលិសខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread