ភ្ញៀវទេសចរណ៍ជនជាតិស៊ូដង់យកដែកវាយក្បាលស្ត្រីខ្មែរឥស្លាមម្នាក់ឱ្យរបួសត្រូវប៉ូលិសចាប់ខ្លួន

ភ្នំពេញ ៖ មានករណីជនបរទេសម្នាក់បានប្រើអំពើ​ហិង្សាដោយចេតនា​មានស្ថានទម្ងន់ទោស​ យកដែកវាយក្បាលស្ត្រីខ្មែរឥស្លាមម្នាក់ឱ្យរបួសនៅចំណុចផ្ទះលេខ១៣៣​ អឺ០ ផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ត្រូវប៉ូលិសឃាត់ខ្លួន កាលពីថ្ងៃទី​០២ មេសា ឆ្នាំ២០២០ វេលាម៉ោង១០ និង១៤នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ MOSTAEA ADNAMOHAMAD PELTAGE ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ​ស៊ូដង់ មុខរបរទេសចរណ៍ មានទីលំនៅផ្ទះជួលលេខ២៦៨អឺ០ហ្សេត ភូមិ១០ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ​។ ចំណែកជនរងគ្រោះឈ្មោះ ស៊ូ​ យ៉ា​យ៉ា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរបុគ្គលិកភោនីយដ្ឋាន ស្នាក់នៅផ្ទះលេខ១៣៣អឺ០ ផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ប៉ូលិសបន្តថា នៅថ្ងៃទី០២ មេសា ឆ្នាំ២០២០ វេលាម៉ោង១០យប់ ជនរងគ្រោះបានផឹកស៊ីក្នុងផ្ទះជួលលេខ១៣៣អឺ០​ ផ្លូវលេខ១៥៤​ ភូមិ៦​ សង្តាត់ផ្សារថ្មីទី៣​ ជាមួយមិត្តភក្តិដទៃទៀត។ លុះដល់ម៉ោង១០ និង១៤នាទីយប់ ជនសង្ស័យបានធ្វើដំណើរម្នាក់ឯងចេញពីផ្ទះជួលលេខ២៦៨អឺ០ហ្សិត​ ផ្លូវលេខ៥១​ ភូមិ១០​ សង្តាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ គោលបំណងទៅរកសង្សាររបស់ខ្លួននៅផ្ទះ​លេខ​ ១៣៣អឺ០​ ផ្លូវ១៥៤​។

ពេលទៅដល់ក៏យកដែកប្រវែង​ ៤តឹក​ កន្លះទៅគោះជញ្ជាំងផ្ទះ​ (ក្នុងស្ថានភាពស្រវឹង)​ ក្នុងពេលជាមួយគ្នានោះក៏បានប៉ះពាក្យសំដីជាមួយជនរងគ្រោះ​ ហើយជនសង្ស័យមានការខឹងសម្បាក៏យកដែកនោះវ៉ៃទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសក្បាល​ និងកូនដៃស្តាំហើយក៏ត្រូវបានបងប្អូនបញ្ជូនទៅកាន់មន្ទីរពេទ្យ​កាល់ម៉ែត។ ចំណែកជនសង្ស័យត្រូវបានមិត្តភក្តិជនរងគ្រោះចាប់បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣​ ចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread