adverise with khmeread Tavmain

Tavia Yeung និង Him Law លួច​រៀបការ​ស្ងាត់ៗ​នៅ​ប្រទេស​អង់គ្លេស​

​    ​ក្រុម​អ្នកគាំទ្រ​ប្រាកដជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ការលេចឮ​ដំណឹង​ថា​នាង Tavia Yeung និង​លោក Him Law បានការ​រ​រៀប​អាពាហ៍ពិពាហ៍​ជាសម្ងាត់​ជាមួយគ្នា​នោះ​។​

​    ​សូម្បីតែ​មិត្តភក្តិ​ជិតស្និទ្ធ​ពី​ឧស្សាហកម្ម​កម្សាន្ត​របស់​ពួកគេ​ក៏​មិនបាន​ជ្រៀប​ដំណឹង​អំពី​ពិធី​អា​ពា​ពិពាហ៍​នៃ​គូស្នេហ៍​ទាំងពីរ​មុនពេល​ដែល​រូបថត​ទាំងនេះ​ត្រូវបាន​លេចចេញ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​។​

​    ​យោងទៅលើ​វេ​ប​សាយ Jaynestars កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ រូបថត​មួយ​សន្លឹក​នៃ Tavia Yeung និង Him Law ដែល​ផ្តិត​យក​ទិដ្ឋភាព​អាពាហ៍ពិពាហ៍​នៅមុខ​ប្រាសាទ Leeds របស់​ប្រទេស​អង់គ្លេស​ត្រូវបាន​បង្ហោះ​ចូលទៅ​លើ​អន​ឡាញ​។

​    ​គេ​បាន​បញ្ជាក់ថា ការ​បង្ហោះ​រូបនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី ២២ ខែមីនា ជា​ថ្ងៃ​ដែល Him និង Tavia បាន​ព្រមព្រៀង​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​របស់​ពួកគេ ក្រោយពី​ដៃគូ​ទាំងពីរ​រូបនេះ​បាន​រក្សា​ទំនាក់ទំនង​ជាមួយនឹង​គ្នា​អស់​រយៈ ៤​ឆ្នាំ​កន្លងមកនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់