សមត្ថកិច្ចចម្រុះរកឃើញអាកុលក្លែងក្លាយ១ពាន់លីត្រនៅសង្កាត់និរោធ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ នៅថ្ងៃទី០៤ មេសា ឆ្នាំ២០២០ ម៉ោង២ និង៣០នាទីរសៀល  បានចុះត្រួតពិនិត្យរកសារធាតុគួរឱ្យសង្ស័យស្តុកទុក នៅក្នុងឃ្លាំងគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាលទ្ធផល រកឃើញអាកុលក្លែងក្លាយ (មេតាណុល) ចំនួន ៣៤ប៊ីដុង ស្មើ ១០០០លីត្រ។ 

សមត្ថកិច្ចនិយាយថា អាកុលក្លែងក្លាយ៣៤ប៊ីដុងលោកសំម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររងឲ្យរក្សាទុកនៅក្នុងឃ្លាំងខាងលើជាបណ្តោះអាសន្ន។ ឯឃ្លាំង និងវត្ថុតាងអាកុល៣៤ប៊ីដង ក្លែងក្លាយប្រគល់ឱ្យគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ជាអ្នកគ្រប់គ្រង រង់ចាំការសម្រេចជាថ្មី៕

adverise with khmeread