ឃាត់ខ្លួនបុរសជនជាតិកូរ៉េម្នាក់រំលោភច្បាប់ពាក់ព័ន្ធវិស័យកីឡាជាតិ

ព្រះសីហនុ ៖ ប៉ូលិសជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត នៅថ្ងៃទី០៤ មេសា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី ឃាត់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ តាមដីកាបង្គាប់ឱ្យចាប់-ឃុំខ្លួន របស់មហាអយ្យការអមសាលាឧទ្ធណ៍ ពីបទរំលោភច្បាប់ពាក់ព័ន្ធវិស័យកីឡាជាតិ នៅចំណុចកាស៊ីណូឃ្វីនកូ ស្ថិតក្នុងក្រុមទី២៩ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ។

ប៉ូលិសនិយាយថា ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចុះអនុវត្ដដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនលេខ ៨០១ម.ហ.ក/០១៩ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ របស់មហាអយ្យការអមសាលាឧទ្ធរណ៍  ដែលបង្គាប់ឱ្យស្វែងរកចាប់ខ្លួនបុគ្គលឈ្មោះ KIM KEY HYUN ភេទប្រុស ជនជាតិកូរ៉េ ភេទប្រុស ឆ្នាំកំណើត ១៦.០២.១៩៦៥ កាន់លិខិតឆ្លងដែនលេខ M32613692 ពីបទរំលោភច្បាប់របស់សាធារណៈរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងវិស័យកីឡាជាតិដែលបានប្រព្រឹត្ដិពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៥ ដល់ថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០១៦ នៅប្រទេសកូរ៉េ។

បច្ចុប្បន្នជនជាប់ចោទខាងលើត្រូវបាននាំខ្លួនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីបំពេញនីតិវិធីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ដ៕


 

adverise with khmeread