ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ពាក់ពន្ធ័ករណីករណីគ្រឿងញៀននៅក្រុងបាវិត

ស្វាយរៀង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ពាក់ពន្ធ័ករណីករណីគ្រឿងញៀន នៅវេលាម៉ោង ១០ និង ០៣នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មន្ត្រីអាវុអហត្ថនិយាយថា ជនសង្ស័យឈ្មោះ ងួន ប្រុស ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរយោធារស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។ ដំបូងកម្លាំងការិយាល័យជំនាញនៃមន្ទីយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ខាងលើ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ដោយយោងតាម ដីកាបញ្ជាឱ្យឃាត់ខ្លួនពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕


 

adverise with khmeread