សង្ឃមួយអង្គយកទង់ជាតិដងដែកឡើងដោតលើកំពូលខ្លោងទ្វារវត្តឆក់ចរន្តអគ្គិសនីសុគត

កណ្តាល ៖ លោកសង្ឃមួយអង្គចំណោមលោកសង្ឃ៤អង្គបានយកទង់ជាតិដងដែកឡើងដោតលើកំពូលខ្លោងទ្វារ ផ្លូវចូលវត្តពោធិ៍អណ្តែត បណ្តាលឱ្យប៉ះខ្សែភ្លើងឆក់ចរន្តអគ្គិសនីធ្លាក់ពីលើខ្លោងទ្វារវត្តមកលើថ្នល់ សុគតភ្លាមៗនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៧ និង៣០នាទី ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះជាលោកសង្ឃ ព្រះនាម លីសុខឃីម (ជុក) ព្រះជន្ម ២៨ វស្សា គង់នៅវត្តពោធិ៍អណ្តែត ស្ថិតនៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល សុគត (ស្លាប់)។

ប៉ូលិសបន្តថា ដំបូងលោកសង្ឃព្រះនាម លី សុខឃីម (ជុក) និងលោកសង្ឃ៣អង្គទៀតបាននាំគ្នាមកដោតទង់ជាតិ នៅលើក្លោងទ្វារវត្តពោធិ៍អណ្តែត ហើយព្រះសង្ឃព្រះនាមលីសុខឃីម (ជុក) បានយកទង់ជាតិមួយដើមធ្វើពីដែកឡើងទៅលើកំពូលក្លោងទ្វារកម្ពស់០៩ម៉ែត្រ (ប្រាំបួនម៉ែត្រ) ដើម្បីដោត។ ពេលនោះដងទង់ជាតិដែលធ្វើពីដែកបានប៉ះជាមួយខ្សែភ្លើង បណ្តាលឱ្យឆក់រួចធ្លាក់ចុះមកក្រោម បណ្តាលឱ្យសុគតនៅកន្លែងកើតហេតុតែម្តង។ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍ត្រើយស្លា បានចុះដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញពិនិត្យហេតុស្រុក និងគ្រូពេទ្យក្រុមប្រឹក្សាឃុំមេភូមិធ្វើការ
 

adverise with khmeread