ប៉ូលិសបង្ក្រាបល្បែងស៊ីសងជល់មាន់អ្នកលេងរត់អស់ តែរឹបអូសបានវត្ថុតាង

កណ្តាល ៖ ប៉ូលិសស្រុកកោះធំបានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នាថ្ងៃ​អាទិត្យ​ទី០៥ ខែ​ មេសាឆ្នាំ ២០២០​ វេលាម៉ោង០៩ និង​៣០នាទី​នៅចំណុចក្នុងភូមិព្រែកជ្រៃក្រៅ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា មានជនសង្ស័យជាច្រើននាក់មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនអស់ខណៈពេលប៉ូលិសទៅដល់ ។ វត្ថុ​តាង​រួមមាន ១-ម៉ូតូម៉ាកវេវ ពណ៌ក្រហម​ស្លាក​លេខ​កណ្តាល ​1T-7502, ២-ម៉ូតូ​ម៉ាក​ Citi​ ពណ៌ក្រហម​ ស្លាក​លេខ​កណ្តាល​ 1A-0552, ៣-ម៉ូតូ​ម៉ាក​ WINNER ពណ៌​ខ្មៅ​ស្លាក​លេខ​វៀតណាម​ 67-G1 559.78, ៤-កង់០១គ្រឿង, ៥-ជញ្ជីងចំនួន០១ និង៦-មាន់ជល់​ចំនួន​០១ក្បាល​។

ប៉ូលិសបន្តថា កាលពីពេលវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងស៊ីសងជល់មាន់នៅចំណុចស្ថិតក្នុងភូមិ ព្រែកជ្រៃ​ក្រៅ​ ឃុំ​ព្រែក​ជ្រៃ​ស្រុកកោះធំ ខេត្តកណ្ដាល។ 

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ូលិសប៉ុស្ដិ៍ព្រែកជ្រៃ បាន សហការជាមួយកម្លាំង​ប្រជាការពារ​ ចុះដល់កន្លែងកើតហេតុ តែក្រុមជនសង្ស័យ អ្នកលេងល្បែងទាំងអស់នោះបាននាំគ្នាគេចខ្លួនទាំងអស់ ដោយបន្សល់ទុកនៅវត្ថុតាង ដូចបានចាប់យកខាងលើ នៅកន្លែងកើតហេតុតែម្ដង។

ប៉ូលិសក៏បាននាំយកវត្ថុតាងទាំងនោះ យកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលព្រែក​ជ្រៃ​។ ចំណែកជនសង្ស័យដែលបានគេចខ្លួន ហើយកម្លាំងប៉ូលិសបន្តស្រាវជ្រាវស្វែងរកដើម្បីហៅមកធ្វើការអប់រំនៅប៉ុស្ដិ៍រដ្ឋបាល៕


​   

adverise with khmeread