សមត្ថកិច្ចកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ជាសំណល់ពី​សម័​យ​សង្រ្គាម​នៅស្រុកគាស់ក្រឡ​

បាត់ដំបង ៖ ប៉ូលិសស្រុកគាស់ក្រឡ​សហការជាមួយមន្ត្រី​អង្គ​ភា​ព​​បោសសម្អាត​មីន​ហេឡូត្រាស់ (Halo​trust​ )ដើម្បី​បំ​ផ្លាញចោល​នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ជាសំណល់ពី​សម័​យ​សង្រ្គាម​ដែលប្រជាពលរដ្ឋបានប្រទះឃើ​ញក្នុងពេលភ្ជួររាស់ដីស្រែ​ ដីចម្ការរបស់គាត់​នា​ពេលកន្លងទៅក្នុងមូលដ្ឋានឃុំធិបតី​ និងឃុំឆ្នាល់​មាន់ ស្រុកគាស់ក្រឡ​ ខេត្តបា​ត់​ដំបងកាលពីថ្ងៃ​ទី​​០៣​ ខែ​មេសា​ ឆ្នាំ​២០២០​។

សមត្ថកិច្ចនិយាយថា យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនោះរួមមាន ក្បាលគ្រាប់កាំភ្លើងផ្លោងប្រភេទ DK8​2 ចំនួ​ន​០១គ្រាប់, គ្រាប់មីនប្រភេទ PMN2(ផ្កាចាន់) ចំនួន១៨គ្រាប់ និងគ្រាប់មីនប្រភេទ 69 ចំនួន០២គ្រាប់។

សូមជម្រាបជូនថា​ នៅភូមិសាស្រ្តស្រុក​គា​ស់​ក្រឡ  ខេត្តបា​ត់​ដំបង​ ក៏ដូចក្នុងភូមិសាស្រ្តស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបង​ដែរ​ មាន​បន្សល់​ទុកនូវយុទ្ធភ័ណ្ឌជាសំណល់ពីសម័យសង្រ្គាមនៅរាយប៉ាយក្នុងដី​ដោយការប្រយុទ្ធគ្នាឬ​ករណីផ្សេងៗ​ទៀត​ ហើយជារឿយៗប្រជា​ពល​រដ្ឋតែងប្រទះឃើញ​ នៅពេលភ្ជួររាស់ដី​ ស្រែឬដី​ចម្ការបង្កបង្កើតផល៕

adverise with khmeread