adverise with khmeread 32604ef000000578 3510351 image a 25 1458989038545

ដំណឹង​អាក្រក់​សម្រាប់​អ្នកគាំទ្រ​! Adele ត្រៀមខ្លួន​ផ្អាក​ច្រៀង ៥ ឆ្នាំ​ដើម្បី​មើលថែ​កូនប្រុស​

​    ​នាង​ទើបតែ​បានចាប់ផ្តើម​ដំណើរ​ប្រគុំ​តន្ត្រី​ពិភពលោក​កាលពី​ខែ​មុន ដោយ​សម្តែង​បាន​ជាង ១០៥ ឆាក​នៅ​ទូទាំង​តំបន់​អឺរ៉ុប និង​អាមេរិក​។ 

​    ​ហើយ​តាម​ដឹង នាង Adele បាន​រៀប​គម្រោង​ឈប់សម្រាក​រយៈពេល ៥ ឆ្នាំ​ឯណោះ​ដើម្បី​មើលថែ​កូនប្រុស​អាយុ ៣ ឆ្នាំ​ជាមួយ​មិត្ត​ប្រុស​ឈ្មោះ Simon Konecki​។ 

​    ​ប្រភព​មួយ​បាន​ប្រាប់​វេ​ប​សាយ The Sun ថា "​នាង​បាន​ប្រាប់​មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង​ថា នាង​នឹងមិន​បង្ហាញ​មុខជា​សាធារណៈ​រយៈពេល ៥ ឆ្នាំ មុនពេល​នាង​ចេញ​អាល់​ប៊ុ​ម​បន្ទាប់​។ នាង​នៅ​ថ្មីថ្មោង​ណាស់​ក្នុងនាម​ជា​ម្តាយ ហើយ​មិន​ចង់ឱ្យ Angelo ខកខាន​ការ​បីបាច់​ពី​ម្តាយ​ពេល​វា​ធំ​ឡើង​នោះទេ​។ វា​នឹង​ក្លាយជា​រឿង​ដ៏​លំបាក​បំផុត​ចំពោះ​អ្នកគាំទ្រ​ពេល​បានឮ​ដំណឹង​នេះ​"​។ 

​    ​ដំណើរ​ប្រគុំ​តន្ត្រី​ទេសចរណ៍​របស់​នាង​គ្រោង​នឹង​បញ្ចប់​នៅ​ខែវិច្ឆិកា​ខាងមុខ បន្ទាប់មក​នាង​នឹង​ផ្តោតលើ​គ្រួសារ​ជាជាង​ការ​ច្រៀង​៕ 


 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់