ប៉ូលិសក្រុង​បាត់​ដំបង​ឃាត់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធគ្រឿងញៀន

បាត់ដំបង ៖ កម្លាំងប៉ូលិសក្រុង​បាត់​ដំបង​បានបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ករណីក្នុងមូលដ្ឋានភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបា​ត់​ដំបង ដោយឃាត់ខ្លួនមនុស្ស៣នាក់ កាលពីថ្ងៃទី ៤ មីនា ឆ្នាំ ២០២០។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ឃឿន ឃឿត ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅ ភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ២-ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង៣-ឈ្មោះ លឿន សំណាង (ហៅលាប) ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការនេះប៉ូលិសដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទីកចំនួន​១៧ថង់ក្នុងនោះមានចំនួន២ថង់ធំ និងចំនួន១៥​ថង់តូច​(សង័្សយជាគ្រឿងញៀនប្រភេទ​មេតំហ្វេតាមីន ម៉ាទឹកកកICE), ថ្នាំគ្រាប់រៀងមូលសំប៉ែតពណ៌ផ្កាឈូកមានត្រាអក្សរ WY ចំនួន០៣ថង់ស្មើនឹងចំនួន៧៩គ្រាប់ (សង័្សយជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន យ៉ាម៉ា WY), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ , ទូរស័ព្ទដៃចំនួន០១គ្រឿង, សម្ភារ:កែឆ្នៃសម្រាប់ចូកថ្នាំញៀនចំនួន០៤ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

ក្រោយពីធ្វើការសាកសួរស្រាវជ្រាវបច្ចុប្បន្ននេះកម្លាំងប៉ូលិសក្រុ​ង​បាត់​ដំបងបានបញ្ជូនជនសង័្សយទាំង០៣នាក់​ព្រមទាំងវត្ថុតាងមកកាន់ការិយាល័យប៉ូលិសជំនាញ​នៅស្នងការដ្ឋានប៉ូលិសខេត្តបាត់ដំបង ចាត់​ការ​បន្តតាមនីតិវិធី៕

adverise with khmeread