ប៉ូលិសស្រុកមោងឫស្សីឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន

បាត់ដំបង ៖​ កម្លាំងប៉ូលិសស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ទោ ស គឹមឡុង ជា​អ​ធិការស្រុក បានដឹកនាំកម្លាំងបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារ​ធាតុញៀន១ករណីក្នុងមូលដ្ឋានភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបា​ត់ដំបង ដោយឃាត់ខ្លួនមនុស្ស២នាក់កាលពី ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០​២០។

ប៉ូលិសនិយាយថា ជនសង្ស័យរួមមាន ១-ឈ្មោះ សាយ សង់តា ភេទប្រុស អាយុ២០​ឆ្នាំ មានទីលំនៅ ភូមិគារ១ ឃុំគារ ស្រុកមោងឫ​ស្សី ខេត្តបាត់ដំបង និង២-ឈ្មោះ សល់ ពិសិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិដើមដូង ឃុំមោង ស្រុកមោងឫ​ស្សី ខេត្តបាត់ដំបង។ ដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE​ចំនួន ១០កូនថង់ មានទម្ងន់ ២,៣៨ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿង។

ក្រោយពីធ្វើការសាកសួរស្រាវជ្រាវបច្ចុប្បន្ននេះកម្លាំងប៉ូលិសស្រុកមោងឫស្សី បានបញ្ជូនជនសង្ស័យទាំង២ នាក់​ព្រមទាំងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅ​ស្នងការដ្ឋានប៉ូលិសខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread