ប្តីជិះម៉ូតូឌុបប្រពន្ធគេចឡានជ្រុលបុកខឿនលូបណ្តាលឱ្យប្រពន្ធស្លាប់ភ្លាមៗ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងប្តីជិះម៉ូតូឌុបប្រពន្ធគេចឡានជ្រុលបុកខឿនលូបណ្តាលឱ្យប្រពន្ធស្លាប់ភ្លាមៗ នាថ្ងៃអាទិត្យទី៥ខែមេសា 2020 វេលាម៉ោង ១០និង២០ នាទីនៅចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចនិយាយថា អ្នកបើកបរម៉ូតូឈ្មោះ វឿន វុធ ភេទប្រុស អាយុ៥៣ឆ្នាំ រួមដំណើរឈ្មោះ ណុល អ៊ុង ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់) មានទីលំនៅភូមិជើងព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានបើកម៉ូតូពីទិសខាងកើតទៅទិសខាងលិច។ លុះដល់ចំណុចខាងលើបានគេចរថយន្តបុកខឿនលូ បណ្តាលឱ្យប្រពន្ធស្លាប់ភ្លាមៗតែម្តង៕


 

adverise with khmeread