ដុតធូបសែនក្នុងផ្ទះហើយចេញទៅពូនផ្នូរកុងម៉ានៅវត្តសុវណ្ណេរាម, មកវិញអស់ផ្ទះមួយខ្នង

កំពង់ឆ្នាំង ៖ មានគ្រោះអគ្គិភ័យកើតឡើងដែលបណ្តាលឱ្យឆេះផ្ទះចំនួនមួយខ្នងទំហំ៨គុណនឹង១៨ម៉ែត្រប្រក់ស័ង្កសីជញ្ជាំងស័ង្កសី នា ឭថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២ ថ្ងៃត្រង់នៅចំណុច ភូមិរមាស ឃុំ តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះ ឈ្មោះ ជា ចរិយា ភេទស្រី អាយុ ២៩ ឆ្នាំ ស្នាក់នៅភូមិរមាស ឃុំ តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប៉ូលិសបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងទឹកអស់ ០៣ ឡាន ទើបពន្លត់ភ្លើងបានសម្រេច និងបណ្តាលឱ្យខូចខាតសម្ភារៈអស់ទាំងស្រុង។ មូលហេតុ បណ្តាលមកពីភ្លើងធូប ម្ចាស់ផ្ទះដុតធូបសែនហើយចេញទៅពូនផ្នូរកុងម៉ានៅវត្តសុវណ្ណេរាម (វត្តរមាស) បណ្តាលឱ្យឆេះរាលដាលអស់ផ្ទះមួយខ្នង៕

adverise with khmeread