ទីក្រុង Tokushima បោះឆ្នោតឱ្យស្ត្រីវ័យក្មេងបំផុតរបស់ជប៉ុនធ្វើជាអភិបាលក្រុង

ទីក្រុង Tokushima នៅភាគខាងលិចប្រទេសជប៉ុនបានបោះឆ្នោតជ្រើសរើសស្ត្រីអាយុ ៣៦ ឆ្នាំជាអភិបាលក្រុងថ្មីរបស់ខ្លួនកាលពីថ្ងៃអាទិត្យទី៥មេសា។ នាង Naito Sawako នឹងក្លាយជាចៅហ្វាយក្រុងស្រីវ័យក្មេងបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ។

ការបោះឆ្នោតជ្រើសរើសអភិបាលក្រុង Tokushima ត្រូវបានប្រជែងគ្នារវាងអភិបាលក្រុងកំពុងកាន់តំណែង និង អ្នកចំណូលថ្មីម្នាក់។

នាង Naito មានជំងឺធ្ងន់ធ្ងរ ខណៈពេលដែលនាងនៅជានិស្សិតនៅសាកលវិទ្យាល័យតូក្យូ។ សៀវភៅមួយនិយាយអំពីបទពិសោធន៍របស់នាងបានទាក់ទាញចំណាប់អារម្មណ៍។

នាងបានឈរឈ្មោះជាបេក្ខនារីជាលើកដំបូង បន្ទាប់ពីបានធ្វើការជាអ្នកតំណាងក្រុមមួយ ដែលប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍសហគមន៍មូលដ្ឋាន។

នាង Naito និយាយថាការបោះឆ្នោតបាននាំឱ្យមានការបែងចែកគ្នានៅក្នុងទីក្រុង Tokushima ប៉ុន្តែនាងគិតថាភាគីទាំងពីរមានសេចក្តីស្រឡាញ់ចំពោះទីក្រុងដូចគ្នា។

នាងនិយាយថា នាងសង្ឃឹមថាទីក្រុងនឹងបោះជំហានឆ្ពោះទៅមុខរកក្រុមរួបរួមតែមួយ៕ ប្រភព៖ NHK

adverise with khmeread