រថយន្ត Ranger Rover ពណ៌ខ្មៅឆ្លងចរន្តអគ្គិសនីឆេះសល់តែគ្រោងឆ្អឹង

ភ្នំពេញ ៖​ មានករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះរថយន្តមួយគ្រឿងកើតឡើងកាលពីវេលាម៉ោង ៣និង៥៥នាទីថ្ងៃទី ៦ខែមេសាឆ្នាំ ២០២០នៅភូមិរោងចក្រសង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ។ 

ប៉ូលិសនិយាយថា​ រថយន្តដែលឆេះម៉ាក Ranger Rover ពណ៌ខ្មៅស្លាកលេខភ្នំពេញ​ 2P-0268 ម្ចាស់ឈ្មោះ សាត​ បញ្ញា​ ភេទប្រុស​ អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត​ ស្នាក់នៅផ្ទះលេខ១៥៨​ ផ្លូវលេខ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ។ 

ប៉ូលិសបន្តថា​ ដំបូងម្ចាស់រថយន្តបានឡើងលើរថយន្តបញ្ឆេះ​ ស្រាប់តែឆ្លងភ្លើងឆេះចេញអណ្តាតភ្លើង​ គាត់ក៏បានស្ទុះចេញ​ ហើយភ្លើងក៏ឆេះសន្ធោសន្ធៅឡើងតែម្តង។ 

ភ្លាមនោះសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងួយបាញ់ឱ្យពន្លត់នៅវេលាម៉ោង ៤ និង ១០នាទីថ្ងៃដដែល​ តែរថយន្តឆេះសល់តែគ្រោងឆ្អឹង៕


 

adverise with khmeread