adverise with khmeread Collage1082

កំពូល​តារា​ស្រី​ខ្ពស់​ដូចដើម​ត្នោត​ទាំង ១០ នៃ​វិស័យ​សិល្បៈ K-Pop

​ទាំងនេះ​គឺជា​កំពូល​តារា​ស្រី​ខ្ពស់​ជាងគេ​ទាំង ១០ នៃ​វិស័យ​ឧស្សាហកម្ម​សិល្បៈ K-Pop!

​ជាមួយនឹង​ជើងវែង​ស្រ​ឡូ​ន និង​មាន​ឥទ្ធិពល នារី​ទាំងនេះ​គឺជា​នារី​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ស្រស់ស្អាត​បំផុត​ដែល​អ្នក​ប្រហែលជា​ធ្លាប់បាន​ជួប​កន្លងមកហើយ ខណៈ​កម្ពស់​ពិតប្រាកដ​របស់​ពួកនាង​ប្រហែលជា​អាចធ្វើឱ្យ​អ្នក​ដង្ហក់​ជាមួយនឹង​ភាព​ភ្ញាក់ផ្អើល​ជាក់​ជាមិនខាន​។​

​ការវាស់វែង​ទាំងនេះ​ត្រូវបាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​កម្សាន្ត​របស់​ពួកគេ​។​

១០. Girls’ Generation – Sooyoung

Sooyoung គឺជា​នារី​ដែលមាន​កម្ពស់​ទាប​ជាងគេ​នៅក្នុង​បញ្ជី​នារី​ខ្នាត​យក្ស​។ នាង​មាន​កម្ពស់​ខ្ពស់​ដាច់​គេ​ក្នុងចំណោម​សមាជិក​ក្រុម Girl’s Generation ដោយ​ឈរ​នៅ​ខ្នាត ១៧០​សង់ទីម៉ែត្រ​ កម្ពស់​របស់​នាង​មិនមែនជា​រឿង​លេងសើច​នោះទេ​។​


 
៩. EvoL – Yull

​នាង Yull មកពី​ក្រុម EvoL មាន​កម្ពស់ ១៧១​សង់ទីម៉ែត្រ​។

៨. After School – Nana

Nana ដែលមាន​កម្ពស់ ១៧១​សង់ទីម៉ែត្រ ផងដែរ​នោះ តែងតែ​ស្រឡាញ់​ក្នុងការ​បង្ហាញ​នូវ​ជើងវែង​ស្រ​ឡូ​ន​ដ៏​ស្រស់ស្អាត​ទាំង​គូ​របស់​នាង​គ្រប់​ទីកន្លែង​ដែល​នាង​ធ្វើដំណើរ ខណៈ​វា​ប្រហែលជា​ធ្វើឱ្យ​អ្នកគាំទ្រ​បុរសៗ​មើល​ទាំង​ចំហ​មាត់​មិនដឹង​ខ្លួន​ទៀតផង​។​

៧. 9MUSES – Sungah

​ឈរ​នៅ​កម្ពស់ ១៧២​សង់ទីម៉ែត្រ នាង Sungah គឺ​មកពី​ក្រុម 9MUSES ។

៦. Dal Shabet – Gaeun

Gaeun សមាជិក​ក្រុម Dal Shabet ក៏មាន​កម្ពស់ ១៧២​សង់ទីម៉ែត្រ​ដែរ ជាមួយនឹង​ជើង​ស្រ​ឡូ​ន​ដ៏​ស្រស់ស្អាត​មិន​ចាញ់​គ្នា​នោះទេ​។​

៥. Nine Muses – Hyuna

​ដោយមាន​កម្ពស់ ១៧២ សង់ទីម៉ែត្រ គឺ Hyuna មកពី​ក្រុម Nine Muses ។​

៤. Gangkiz – Hyeji

​សមាជិក​ក្រុម Gangkiz នាង Hyeji មាន​កម្ពស់ ១៧៣​សង់ទីម៉ែត្រ​។​

៣. Nine Muses – Euaerin

Euaerin មាន​កម្ពស់ ១៧៤​សង់ទីម៉ែត្រ ដ៏​អស្ចារ្យ​។ នាង​គឺជា​សមាជិក​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​ទី​ពីរ​នៅក្នុង​ក្រុម​របស់​នាង ហើយ​រូប​សម្រស់​របស់​នាង​ក៏​មើលទៅ​មិនធម្មតា​ដែរ​។​

២. Dal Shabet – Subin

​នាង Subin មកពី​ក្រុម Dal Shabet មាន​កម្ពស់ ១៧៤​សង់ទីម៉ែត្រ​។

១. Nine Muses – Sam

​ដោយ​ឈរ​នៅក្នុង​កម្ពស់ ១៧៦​សង់ទីម៉ែត្រ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ នាង Sam គឺជា​សមាជិក​ដែលមាន​កម្ពស់​ខ្ពស់​ដាច់​គេ​នៅក្នុង​ក្រុម Nine Muses ហើយ​នាង​ក៏​ជា​តារា​ស្រី​ដែលមាន​កម្ពស់​ខ្ពស់​ដាច់​គេ​ផងដែរ​នៅក្នុង​វិ​ស្ស័​យ​ឧស្សាហកម្ម​កម្សាន្ត K-Pop! 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់