បង្ក្រាបទីតាំងជល់មាន់,​ អ្នកលេងរត់អស់​ តែរឹបអូសវត្ថុតាងយ៉ាងច្រើន

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការប៉ូលិសខណ្ឌច្បារអំពៅ​ បានចុះបង្រ្កាបជាក់ស្តែងទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅក្នុងដីឡូត៍គ្មានលេខភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៥ មេសា ២០២០ ម៉ោង១០ និង៣០នាទី។ 

សមត្ថកិច្ចនិយាយថា​ អ្នកលេងល្បែងជាច្រើននាក់បាននាំគ្នារត់អស់​ ខណៈសមត្ថកិច្ចទៅដល់​។ 

ដកហូតវត្ថុតាងរួមមាន រថយន្ត ០៥គ្រឿង, ម៉ូតូ ១៨គ្រឿង, មាន់ជល់ ០៣ក្បាល (រស់), កៅអីជ័រ ១០០ និងស៊ុម សម្រាប់ក្រុងមាន់ ៥៦។

សូមបញ្ជាក់ថា ទីតាំងខាងលើនេះ ទើបរៀបចំបើកដំណើរការឱ្យគេមកលេងជល់មាន់នៅព្រឹកមិញនេះទេ៕


 

adverise with khmeread