យុវជនម្នាក់បើកម៉ូតូបុករបាំងពុះចែកទ្រូវផ្លូវបណ្ដាលឱ្យស្លាប់

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កឡើងរវាងម៉ូតូបុកជាមួយរបាំងពុះចែកទ្រូវផ្លូវបណ្ដាលឱ្យស្លាប់ម្នាក់កើតឡើង​ នាថ្ងៃអាទិត្យថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៧ និង១៥នាទីយប់នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ដំបូងម៉ូតូមួយគ្រឿងម៉ាក YAMAHA EXCITER ពណ៌ត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ 1AK-0801 បើកបរដោយឈ្មោះ ឆូយ លីសា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅខេត្តពោធិ៍សាត់ (ពាក់មួកសុវត្ថិភាព)បើកបរមានទិសដៅពីត្បូង ទៅជើង (ភ្នំពេញ-បាត់ដំបង)។ 

លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរបាំងពុះចែកទ្រូងផ្លូវ បណ្តាលឱ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។ ចំពោះសាកសពរងចាំបងប្អូនមកយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ៕


 

adverise with khmeread