បុរសម្នាក់ចិត្តចងក សម្លាប់ខ្លួន បន្ទាប់ពីបង្ហោះសារលើបណ្ដាញសង្គម

ភ្នំពេញ ៖​ បុរសម្នាក់បានចងក សម្លាប់ខ្លួន បន្ទាប់ពីបានបង្ហោះសារមួយបន្ទាត់លើបណ្ដាញសង្គមហ្វេសប៊ុកថា "គ្រប់ទង្វើបងសុំទោស បងលាអូនរហូតហើយ" ក៏បានបញ្ចប់ជីវិតតែម្តង បង្កឱ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង៦ និង៣០ នាទីល្ងាច ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ជួលលេខ២២ ក្នុងភូមិព្រែក ព្រីង ខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ អ៊ូ វីរ៉ាវីន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសម្ដីប្អូនរបស់ជនរងគ្រោះបង្កើតបានរៀបរាប់ប្រាប់ថាបងប្រុសរបស់គាត់បានលែងលះជាមួយប្រពន្ធជាយូរឆ្នាំមកហើយ ហើយក៏ ខូចចិត្តបែកគំនិតជក់ថ្នាំញៀនមិនមានមុខរបរពិតប្រាកដនោះទេ។ ជួននៅទីក្រុងភ្នំពេញជួនទៅខេត្តព្រះសីហនុ ថ្មីៗគឺមានសង្សារក្រោយតែងតែវាយធ្វើបាបរហូតបែកគ្នាចុងក្រោយនេះគាត់បានមកពីកំពង់សោមបានចំនួន ៥ថ្ងៃក៏បានបង្ហោះសារជាចុងក្រោយ ថា"គ្រប់ទង្វើរបងសុំទោស បងលាអូនរហូតហើយ"។ 

ប្រភពដដែលបានបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើរូបគាត់បានមករុញទ្វារចូលអត់មើលឃើញចងក សម្លាប់ខ្លួននៅប្រហោងឥដ្ឋខ្យល់លើបង្អួច នឹងខ្សែពួរ ប៉ុនមេដៃស្លាប់បាត់ទៅហើយមានក្លិនស្អុយតិចៗទំនងប្រហែលជាគាត់ចងកសម្លាប់ខ្លួនតាំងពីថ្ងៃ សៅរ៍ ទី ៤ ខែមេសា ឆ្នាំ ២០២០ ប្រហែលជាម៉ោង១០យប់ជាង ហើយរូបគាត់ក៏បានប្រាប់គេឯងនិងប្រាប់សាច់ញាតិឪពុកម្ដាយចុះមកមើលហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុនឹងទាក់ទងទៅខាងសមត្ថកិច្ចកោសល្យវិច័យចុះមកពិនិត្យមើលលើសាកសពទើបដឹងថាជនរងគ្រោះខាងលើពិតជាចងកសម្លាប់ខ្លួនដោយអត្តឃាតខ្លួនឯងពិតប្រាកដមែន។

ក្រោយមកសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សាកសពជូនសាច់ញាតិដឹកយកទៅវត្ត ជម្ពូវ័ន ធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread